CamNews

ព័ត៌មានបច្ចេកវិទ្យា 

យានអវកាស Philae ចុះចតលើផ្កាយដុះកន្ទុយ ធ្លាក់ក្នុងស្ថានភាព “សន្លប់” តែ​អាច​បញ្ជូន​រូប​ភាព​ ស ខ្មៅ

ក្រោយរយៈពេល ២ថ្ងៃ ដែលបានចុះចតនៅលើផ្កាយដុះកន្ទុយ យាន Philae បានធ្លាក់ទៅក្នុង
ស្ថានភាព “សន្លប់” ដោយសារតែអស់ថាមពល។

ក្រុមអ្នកវិទ្យាសាស្ដ្របានគន់គូរឃើញថា រយៈពេលដែលផ្កាយដុះកន្ទុយ Philae ទទួលបានពន្លឺពី
ព្រះអាទិត្យ គឺ ៧ម៉ោង ប៉ុន្ដែ ជាក់ស្ដែង វាទទួលបានតែ ១,៥ម៉ោងប៉ុណ្ណោះ ដូច្នេះ វាមិនមានថាម
ពលគ្រប់គ្រាន់ដើម្បីបន្តសកម្មភាព។

ផ្ដាយ​ដុះ​កន្ទុយ 67P/Churyumov-Gerasimenko

ទំព័រ CNN ឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ដ្រកំពុងប្រឹងប្រែងដើម្បីកែប្រែស្ថានការណ៍ ដោយការ
បញ្ជាឱ្យយាននេះ ប្ដូរផ្លាស់ទ្រង់ទ្រាយ។ ដងខ្លួនសំខាន់របស់យាននេះ ត្រូវបានលើកខ្ពស់ជាង
មុន និងអាចបង្វិលបាន ៣៥អង្សា ដើម្បីទទួលបានពន្លឺច្រើន។

រូប​រាង​របស់​ផ្កាយ​ដុះ​កន្ទុយ 67P/Churyumov-Gerasimenko

ស្ថានភាពអសកម្ម​នេះ អាចនឹងត្រូវបាន កែលំអឡើង​វិញ នៅពេលដែល​ផ្កាយដុះកន្ទុយ 67P/
Churyumov-Gerasimenko ហោះទៅក្បែរព្រះអាទិត្យ ដែល​អនុញ្ញាត​ឱ្យ​វា​ទទួល​បាន​ពន្លឺ​ច្រើន​។


ការ​ប្រៀប​ធៀប​ទំហំ​រវាង​​ផ្កាយ​ដុះ​កន្ទុយ 67P និង​ទី​ក្រុង​មួយ

បើទោះជាឈប់ដំណើរការ ប៉ុន្ដែ Philae បានបញ្ជូនទិន្នន័យ និងរូបភាព ស ខ្មៅ មកកាន់ផែនដី។
ក្រុមអ្នកជំនាញរបស់ ESA ឱ្យដឹងថា គោលដៅសំខាន់ៗ ប្រមាណជាំ ៨០% ត្រូវបាន Philae
ចាត់ការរួចរាល់។

សូមរំលឹកថា យានអវកាសរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA) បានចុះចត់នៅលើផ្កាយដុះកន្ទុយ
67P/Churyumov-Gerasimenko កាលពីថ្ងៃទី ១២ វិច្ឆិកាកន្លងទៅ។ នេះគឺជាលើកដំបូងហើយ
ដែលវិស័យវិទ្យាសាស្ដ្រអវកាស សម្រេចបានលទ្ធផលដ៏អស្ចារ្យនេះ៕

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ BBC/Youtube