គេហទំព័រ ពានរង្វាន់គ្រូឆ្នើម ពិភពលោក ( Global Teacher Prize ) បានចេញលទ្ឋផលហើយនៅវេលាថ្ងៃត្រង់ ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ដោយបញ្ជាក់ថា អ្នកគ្រូ នាង ផល្លា មកពីប្រទេសកម្ពុជា បានជាប់ជា បេក្ខភាព ១០នាក់ហើយ សម្រាប់ប្រកួតប្រជែងបន្តទៀត ដើម្បីដណ្តើមពាន Global Teacher Prize ដែលមាន តម្លៃទឹកប្រាក់ ១លានដុល្លារសហរដ្ឋអាម៉េរិក។
នេះជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ដែលអ្នកគ្រូ នាង ផល្លា បានជាប់ជាបេក្ខភាព១០នាក់ ក្នុងការដណ្តើម ពានគ្រូឆ្នើមពិភពលោក ខណៈដែលអ្នកគ្រូខិតខំប្រឹងប្រែងបង្រៀនសិក្សគ ថ្លង់ ក្នុងសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំ ពេញ។
អ្នកគ្រូ នាង ផល្លា បានជាប់ជាបេក្ខភាព១០នាក់តំណាងឲ្យកម្ពុជាក្នុងចំណោមប្រទេសមកពី AFGHANSTAN ឥណ្ឌា ហៃទី កេនយ៉ា អាមេរិក អង់គ្លេស និង ម៉ាឡេស៊ី៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល