មកដល់ទៀតហើយ ជាមួយលក្ខណៈពិសេស ប្លែកដែលមិនធ្លាប់មានពីមុនមក គឺ Bimota TESI 3D Naked ២០១៤ ។
ជាមួយនិងការអភិវឌ្ឍដ៏អស្ចារ្យក្រុមហ៊ុន Bimota បានរចនាឡើងនៅ ទ្រង់ទ្រាយថ្មី ប្លែក ស្ទើតែមិនគួឲ្យជឿ។ ហេតុនេះហើយ ស្របទៅនឹង ការទទួលស្គាល់ដ៏គួឲ្យភ្ញាក់ផ្អើលមួយនេះ ក្រុមហ៊ុនមិនបានភ្លេចឡើយ ថាតើគួរតែបន្ថែមអ្វីខ្លះទៀតដើម្បីឲ្យសាកសមទៅនិង ភាពចម្លែកមួយនេះ ។ ពិតមែនហើយជាការសម្រេចបាននៅរូបរាងល្អឥតខ្ចោះបែបនេះ គុណភាពក៏ត្រូវតែជាមូលដ្ឋានគ្រឹះសំខាន់ផងដែរ ដើម្បីឲ្យស្របទៅក្នុងសង្គមអ្នកប្រើប្រាស់។ដូច្នេះសមត្ថភាពរបស់ Bimota TESI 3D Naked ២០១៤ នេះ គឺត្រូវបានបំពាក់ឡើងមកជាមួយនៅ ថាមពលកម្លាំង ១០៧៨ សេសេ ប្រើទម្រង់ក្បាលម៉ាស៊ីនដាច់ យកពីក្រុមហ៊ុន Ducati មានខ្នាតរង្វាស់ ១០០ សេស គ្រប់គ្រងដំណាក់កាលម៉ាស៊ីន ៦ លេខ មានសមត្ថភាពល្បឿនប្រហែល ២២០ គ.ម ក្នុងមួយម៉ោង ប្រើប្រាស់ហ្រ្វាំងប្រេងមុខក្រោយ មិនត្រឹមតែប៉ុណ្ណោះ ប្រើខ្នាតរង្វាស់ល្បឿន តាមប្រព័ន្ធ ឌីជីថល កំណត់ចំនួនដោយស្វ័យប្រវត្ដិ។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ topspeed