មកដល់ថ្មីទៀតហើយ ទើបតែទទួបានដំណឹងពីការផ្សព្វផ្សាយ របស់ក្រុមហ៊ុន Aprilia នូវផលិតផលស៊េរីម៉ូដែលថ្មីគឺ Aprilia RSV4 Factory APRC ABS 2014 ទំនើបហាប់ រឹងមាំ។
រូបរាងដ៏គួឲ្យទាក់ទាញ និង ស្រស់សង្ហា Aprilia RSV4 Factory APRC ABS ២០១៤ នេះត្រូវបានផលិតឡើងដើម្បី បំពេញបេសកម្មពិសេសរបស់ក្រុមហ៊ុន ក្នុងការប្រលូកពិភពសង្គម ម៉ូតូធំ ដែល សព្វថ្ងៃកំពុងតែមានការ រីករាលដាលយ៉ាងសម្បើម ស្ទើតែស្មានមិនដល់។ ភ្ជាប់មកជាមួយនិងការចុះបំពេញកាតព្វកិច្ចនេះ Aprilia RSV4 Factory APRC ABS បានស្ថិតក្នុងការរៀបចំទុករួចជាស្រេចហើយពីក្រុមហ៊ុនស្របពេល ការប្រកួតប្រជែងនេះបានពឹងផ្អែកលើចក្ខុវិស័យរួម គឹយកគុណភាពជាចំបង ដូច្នោះបើធ្វើការស្រមើលស្រម៉ៃលើការបកស្រាយខាងលើនេះ អាចយល់បានថា Aprilia RSV4 Factory APRC ABS មិនត្រឹមតែមានរួបរាងសង្ហាទេ ហើយថែមទាំងត្រូវបាន បូកបញ្ចូលរួបនូវ គុណភាពទៀតផង។ ប៉ុន្ដែដើម្បីដឹងច្បាស់ចូលសិក្សាលើ លក្ខណៈសម្បត្ដិរបស់ តួអង្គម្នាក់នេះទាំងអស់គ្នា។
យោងតាមការបង្ហាញរបស់ក្រុមហ៊ុន លើកឡើងថា Aprilia RSV នេះគឺជាប្រភែទម៉ូតូដែលផលិតក្នុងឆ្នាំ ២០១៤ ប្រើសមាសភាព ៤ ម៉ាស៊ីន ស៊ឺប៉ាប់ ១៦ ដើម កម្លាំង ៩៩៩.៦ សេសេ ខ្នាតរង្វាស់ ១៨៤ សេស ប្រើដំណាក់កាលម៉ាស៊ីន ៦ លេខ ។ រីឯតម្លៃវិញគឺ ២០៥០០ ដុល្លារ មានបណ្ណធានា ១ ឆ្នាំ។
ទំនុកចិត្ដ ក្ដីរំពឹងទុក និងភាពកក់ក្ដៅលើការបើកប Aprilia RSV ២០១៤ ពិតជាជួយបាន។
ប្រែសម្រួល៖ អឿ អ៊ុុយ
ប្រភព៖ Topspeed