CamNews

ប្លែកៗ 

ត្រីរាប់ពាន់ក្បាល ប្រមូលផ្ដុំគ្នា ដូចកំនួចព្យុះ "Tornado" អញ្ចឹង

 
ម៉ិចស៊ិកូ៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃ ១៧ធ្នូ
ម្សិលមិញនេះថា ក្រុមអ្នកវិទ្យាសាស្រ្ដក្នុងដែនសមុទ្រ បានមុជទឹកដ៏ជ្រៅ ទៅក្នុងបាតសមុទ្រ
ដើម្បីផ្ដិតយករូបភាព នៃការប្រមូលផ្ដុំគ្នារបស់ពួកមច្ឆា ដែលការប្រមូលផ្ដុំនេះ ត្រូវបានគេ
ចាត់ទុកថា ដូចទៅនឹងបាតុភូតព្យុះ គ្រោះធម្មជាតិ Tornado អញ្ចឹង។



ប្រភពដដែលបានអោយដឹង ការប្រមូលផ្ដុំនៃពួកហ្វូងមច្ឆានេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ដ
ចុះទៅផ្ដិតរូបបាន ក្នុងតបន់អភិរក្សដែនសមុទ្រ Cortez's Cabo Pulmo ប្រទេសម៉ិចស៊ិចកូ។



លោក Aburto បាននិយាយថា នេះជាបាតុភូតមួយ ដែលវាធ្លាប់បានកើតឡើងជាញឹកញាប់
ដែរ ចំពោះការប្រមូលផ្ដុំគា្នដ៏ធំ នៃហ្វូងមច្ឆានេះ តែវាគឺបាតុភូតដ៏ធំ និងចម្លែកបំផុត មុនបំ
ណាច់ឆ្នាំ ២០១២នេះ។​ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ រក្សា
ប្រភព៖ dailymail




Tags: Unbelievable thousand fish Mexico