CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាក់ឧទ្ធម្ភាគចក្រ យូអិន សម្លាប់ កងកម្លាំងរក្សាសន្តិសុខ ២ នាក់ស្លាប់ នៅម៉ាលី

ព័ត៌មានអន្តរជាតិ ៖ ឧទ្ធម្ភាគចក្រ យូអិន មួយគ្រឿងបានធ្លាក់ បណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ នៅ ភាគ​ខាងជើងប្រទេសម៉ាលី។ នេះបើតាមក្រសួងការពារជាតិហូឡង់។


គួរបញ្ជាក់ថា ទូរទស្សន៍ប៊ីប៊ីស៊ី របស់អង់គ្លេស រាយការណ៍ នៅ​​​  ថ្ងៃ  ​ពុធនេះ ថា ឧទ្ធម្ភាគចក្រហូឡង់របស់​យូអិន  បានបង្ខំការចុះចត អំឡុងពេលហ្វឹកហាត់មួយ  ។  យ៉ាង ណា ក៏ដោយ មេបញ្ជាការកងទ័ពហូឡង់ លោកឧត្តមសេនីយ៍ Tom Middendorp បានថ្លែងថា “អ្វីបង្ហាញថា វាជាឧប្បតិ្តហេតុ”។


សេចក្តីរាយការណ៍ បន្ថែមអោយដឹងថា ៖ លោកនាយករដ្ឋមន្រ្តីហូឡង់ Mark Rutte ក៏បានថ្លែងផងដែរថា “ហូឡង់   មានសេចក្តីរន្ធត់ ចិត្ត      ចំពោះដំណឹងស្តីពីឧប្បត្តិហេតុនេះ ” ។  ហូឡង់ មានបុគ្គលិករបស់ខ្លួន ប្រមាណ ៤៥០នាក់ នៅក្នុងប្រទេសម៉ាលី ក្នុងចំណោម១១.០០០នាក់ របស់យូអិន៕

ប្រភព ៖ ប៊ីប៊ីស៊ី និង ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news USA United States UN Mali