CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញ សពអ្នកដំណើរ ធ្លាក់យន្តហោះ ១៦ នាក់ទៀត ខណៈ សាកសព ១០ នាក់ កំពុងបញ្ជូន មកកាន់ដីគោក មានប្រជុំរូបភាព

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទចុះផ្សាយឡាយផ្ទាល់ ស្តីពីព័ត៌មាន លម្អិត នៃប្រតិ បត្តិការស្រាវជ្រាវ និងរុករកយន្តហោះបាត់ខ្លួន ពីគេហទំព័រ សឹង្ហបុរី Channelnewsasia អោយដឹងថា ៖ វេលាម៉ោង ១០ ព្រឹក (ម៉ោងនៅក្នុងប្រទេសសឹង្ហបុរី ) បំណែកកំទេចកំទី ពីតំបន់ធ្លាក់យន្តហោះត្រូវបាន ក្រុមការងារ បញ្ជូនមកដល់ដីគោកហើយ លើទឹកដីប្រទេស ឥណ្ឌូនេស៊ី តាមរយៈជើងហោះហើរឧទ្ធម្ភា គចក្រ ។ លុះមកដល់ម៉ោង ១០ និង ៦ នាទី ព្រឹក បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ AirAsia អោយ​ ដឹង ថា ក្រុមគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ ជាសមាជិកគ្រួសារ ច្រើននាក់នោះ មានបំនង ចង់បញ្ជុះពួកគេរួមគ្នា តែម្តង ។ ដោយឡែក មកទល់នឹងបច្ចុប្បន្នភាព ព្រឹកមិញម៉ោង ១០ និង ១៦ នា ទីសេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា សាកសពមនុស្ស ១០ នាក់  ត្រូវបាន  ប្រទះឃើញ ក្នុងនោះ សាកសព ១០ នាក់ ត្រូវបានគេជម្លៀសចេញ មកកាន់ដីគោក នេះបើតាម ការ អោយដឹង ពីភ្នាក់ងាររុក រកនិងស្រាវជ្រាវ ថ្នាក់ជាតិ ប្រទេស ឥណ្ឌូនេស៊ី BASARNAS ។ ជាការពិត សាក   សព មនុស្ស ៨ នាក់ បានមកដល់ទីក្រុង Surabaya ខណៈសព ២ នាក់ផ្សងទៀត បានមកដល់ Pangkalan Bun ។មានការ រំពឹងទុកអោយដឹងថា សាកសពផ្សេងៗទៀត និងមានការដឹកជញ្ជូនមកដល់ អំឡុងថ្ងៃនេះ ។


យ៉ាងណាមិញ សេចក្តីរាយការណ៍ ម៉ោង ១០ និង ២១ នាទីព្រឹកមិញនេះ អំឡុង ប្រតិបត្តិការស្រាវជ្រាវ ឈានចូលដល់ថ្ងៃទី ៦ នោះ អោយដឹងថា សរុបរួម នាវា ចំនួន ២៩ គ្រឿង និង  យន្តហោះ  ចំនួន ១៧ គ្រឿង បានចូលរួម ក្នុងការតាមប្រមាញ់រកប្រអប់ខ្មៅ ផ្ទុក  ទិន្នន័យយន្តហោះ   ដែល បានបាត់ខ្លួនទៅ នោះ ។ ប្រភពពី ភ្នាក់ងារ BASARNAS អោយដឹងថា     លក្ខខ័ណ្ឌ  អាកាសធាតុ លើផ្ទៃសាគរ ព្រឹកនេះ រាងធូរស្រាលបន្តិច ពោល ទឹករលកផ្ទាល់តែម្តង មានរយៈកំពស់ ចន្លោះពី ២,៥ ម៉ែត្រ ទៅ ៣ ម៉ែត្រ ។


លុះមកដល់ម៉ោង ១០ និង ២៩ នាទីព្រឹក ក្រុមធ្វើការវិភាគ កោលសល្យវិច័យ មានការលំបាកខ្លាំងក្នុង ការកំណត់អត្តសញ្ញាណសាកសពមនុស្សម្នាក់ ក៏ព្រោះតែ គាត់   គ្មានស្នាមម្រាមដៃ ក្រោយត្រាំនៅលើ ផ្ទៃទឹកប្រែរយៈពេលយូរពេក ។

លោក LTC Jhonson Henrico Simatupang មេបញ្ជាការ ទ័ព  អា កាស  Iskandar មានមូលដ្ឋាននៅឯ Pangkalan Bun វេលាម៉ោង ១០ និង ៤០ នាទីព្រឹក អះអាងអោយដឹងថា   បំណែកកំទេចកំទីទាំងនោះ ពិតជារបស់យន្តហោះបាត់ខ្លួន ខណៈដំណោះស្រាយ នឹងកាន់តែងាយ  ជាង នេះទៅទៀត ។ លុះដល់​ រសៀលថ្ងៃត្រង់ ម៉ោង ១១ និង ៤៣ នាទី សេចក្តីរាយការណ៍ អោយដឹងថា សា កសព  មនុស្ស ពីរនាក់ វត្តមានរបស់ពួកគេ បានបញ្ជូនមកដល់ដីគោកហើយ តួយ៉ាង មឈូស ០០៩ជាសាកសពមនុស្សប្រុស ពេញវ័យ មានកំពស់ ១ ម៉ែត្រ ៦៤ ស.ម ស្លៀកខោខ្លី ពាក់អាវយឺតពណ៌ ក្រហម អមដោយពាក្យ "vinta ge radio" នៅលើអាវ ស្របពេលដែល មឈូស ០១០  គឺជាស្រ្តីភេទ មានកំពស់ ១ ម៉ែត្រ ៥៥ ស.ម ដៃ កណ្តាលមានបំពាក់ជញ្ជៀន ស្លៀកខោពណ៌ខៀវ និងពាក់អាវ ឥតដៃ ពណ៌ ស ។

យ៉ាងណាមិញ លុះមកដល់ម៉ោង ១ និង ៨ នាទី រសៀលមុននេះបន្តិច ប្រភព  ពីទំព័រសារព័ត៌មានសឹង្ហ បុរី Channelnewsasia អោយដឹងថា ក្រុមមនុស្សជាច្រើននាក់ មានតាំងពីពលរដ្ឋក្នុងស្រុក មិត្តភក្កិនិង ក្រុមគ្រួសារជនរងគ្រោះបាត់ខ្លួននោះ បានធ្វើការបន់ស្រន់ នៅឯវិហារក្នុងស្រុក  មួយកន្លែង ក្នុងទីក្រុង Surabaya ។


រយៈពេលដ៏ខ្លី ដំណើរការ ចេះតែវិវត្តន៍ តួយ៉ាង​ នៅត្រឹមម៉ោង ២ និង ១១ នាទី   មុននេះបន្តិច ស្នងការ នគរបាលទីក្រុង Surabaya រំពឹងទុកថា នឹងមានសន្និសិទកាសែត នៅ  ម៉ោង ៣ រសៀល សរបញ្ជាក់ពី ការកំណត់បាននូវអត្តសញ្ញាណជនរងគ្រោះ ស្លាប់ក្នុងករណីធ្លាក់យន្តហោះលើកនេះក្រោយសាកសព ត្រូវបានរកឃើញជាបន្តបន្ទាប់ ៕

- អាន ៖ ១ មករា ប្រារព្ធ កម្មវិធីបុណ្យសព លើកដំបូង ជូនជនរងគ្រោះ ធ្លាក់យន្តហោះ AirAsia

- អាន ៖ សាកសព មនុស្ស ៣ នាក់ ក្នុងនោះ អ្នកបម្រើការ លើយន្តហោះម្នាក់ រកឃើញ នៅកន្លែងធ្លាក់យន្តហោះ AirAsia

- អាន ៖  រកឃើញហើយ បំណែកកំទេចកំទី យន្តហោះ និង សាកសពមនុស្សស្លាប់ ខណៈបញ្ជូនអ្នក មុជ ទឹក ទៅបញ្ជាក់បន្ថែម

- អាន ៖ Update : បំណែកកំទេចកំទី ដែលបានប្រទះឃើញ នោះ ពិតជាបំណែកយន្តហោះ AirAsia ដែលបានធ្លាក់


ប្រែសម្រួល ៖​ កុសល
ប្រភព ៖ channelnewsasia


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501