ព័ត៌មានអន្តរជាតិ ៖ សាកសពមនុស្ស ៣ នាក់ផ្សេងទៀត ក្នុងនោះ ប្រុសពីរនាក់ ស្រីម្នាក់ ត្រូវបានក្រុម ការងាររុករកយន្តហោះ បាត់ខ្លួន AirAsia ជើងហោះហើរ QZ8501 ប្រទះឃើញ នៅបរិវេណយន្តហោះ មួយនេះបានធ្លាក់ នៅលើផ្ទៃសាគរ សមុទ្រ Java Sea នាព្រឹកមិញនេះ ផ្ទាល់ តែ ម្តង ខណៈចំនួនអ្នក ស្លាប់ក្នុងករណីធ្លាក់យន្តហោះមួយនេះ បានកើនឡើង ជាបន្តបន្ទាប់ ។
បន្ថែមពីលើនេះ បើយោងតាមប្រធានក្រុមសង្គ្រោះ និង ស្រាវជ្រាវរុករកថ្នាក់ជាតិ ប្រទេសឥណ្ឌូនេស៊ី (BASARNAS) អោយដឹងថា ក្នុងចំណោមសាកសព ទាំង ៣ នាក់ រកឃើញ ក្នុង ប្រតិបត្តិការស្វែងរក នៅថ្ងៃទី ៤ ក្រោយពីយន្តហោះ បាត់ខ្លួន ក្នុងនោះ ម្នាក់ជា សាកសព អ្នកបម្រើការ លើយន្តហោះ ។
សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានផ្សាយផ្ទាល់ នូវករណីធ្លាក់យន្តហោះ លើក នេះ អោយដឹងថា រាល់សាកសពទាំងអស់ ដែលបានប្រទះឃើញ នឹងមានការបញ្ជូនទៅកាន់មន្ទីរពទ្យក្នុងស្រុក ដើម្បីធ្វើ ការវិភាគ DNA និងកំណត់អោយបាននូវអត្តសញ្ញាណជនរងគ្រោះទាំងនោះ ។ គួររំឮកថា មន្ទីរពេទ្យ Bhayankara Hospital ក្នុងក្រុង Surabaya អោយដឹងថា ខ្លួនបានត្រៀម ខ្លួនរួច ជា ស្រេច និង ១០០ ហើយ ក្នុងការទទួលយក សាកសពជនរងគ្រោះ ធ្លាក់យន្តហោះ ។
យ៉ាងណាមិញ ខណៈប្រតិបត្តិការ ស្វែងរកសាកសពយន្តហោះបាត់ខ្លួន ឈានចូលដល់ថ្ងៃទី៤នាយក ប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia លោក Tony Fernandes គូសបញ្ជាក់ អោយដឹងថា ៖ លោក កំពុងតែសហការ ក្នុងការដំណើរ គ្រប់រូបភាព ស្តីពី គ្រោះថ្នាក់ធ្លាក់យន្តហោះលើក នេះ ជាមួយនឹងអា កាសយានដ្ឋាន ក៏ដូចជា មន្ទីរពេទ្យ ក្នុងការត្រៀមនូវសម្បទារូបវ័ន ដែល ត្រូវការ ជា ចាំបាច់ " ខ្ញុំបាទ សង្ឃឹមថា នឹងហោះទៅកាន់ទីតាំងជម្លៀសខ្លួន ដើម្បីធ្វើការថ្លែងអំណរអរគុណ ដល់ អ្នក រាល់គ្នា ក្នុង កិច្ចខិតខំប្រឹងប្រែង រកអោយឃើញទីតាំងធ្លាក់ ខណៈរក្សាបាននូវព័ត៌មានចុងក្រោយបំផុត ជូនចំពោះ ក្រុម បង ប្អូន និង សាច់ញាត្តិ ក្រុម មនុស្ស បាត់ខ្លួន " ( I hope to fly to evacuation site to thank everyone for putting in so much effort in finding the site. And keep everyone informed )៕
- អាន ៖ រកឃើញហើយ បំណែកកំទេចកំទី យន្តហោះ និង សាកសពមនុស្សស្លាប់ ខណៈបញ្ជូនអ្នក មុជ ទឹក ទៅបញ្ជាក់បន្ថែម
- អាន ៖ Update : បំណែកកំទេចកំទី ដែលបានប្រទះឃើញ នោះ ពិតជាបំណែកយន្តហោះ AirAsia ដែលបានធ្លាក់
- អាន ៖ ព័ត៌មានលម្អិត ថ្ងៃទី ៣ តាមស្វែងរក យន្តហោះ បាត់ខ្លួន ក្រុមហ៊ុន AirAsia ខណៈមានតម្រុយខ្លះៗ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia