CamNews

ជីវិត និងការងារ 

តារាស្រាតកណ្ដាលផ្លូវ ប្រកាសសាក់រូប ផ្សាយពាណិជ្ជកម្ម លើដងខ្លួន

កំពូលបុរស Naked Cowboy ដែលដើរស្លៀកខោក្នុងច្រៀងតាមផ្លូវនៅទីក្រុង New York នោះគេ
កំពុងមានវិធីថ្មីក្នុងការរកលុយតាមរយៈការបើកអោយក្រុមហ៊ុនផ្សេងៗមកចរចារសាក់រូប Logo
របស់គេនៅលើដងខ្លួនរបស់ Naked  Cowboy នេះដើម្បីធ្វើការផ្សាយពាណិជ្ជកម្ម ព្រោះគេធានា
ថាផលិតផលនឹងបានទៅដល់មនុស្សរាប់លាននាក់ព្រោះគេទៅណាមកណាគឺមិនដែលមានអ្វី
ជាប់ខ្លួនក្រៅពីខោក្នុងមួយនោះទេ។

ជាធម្មតារឿងនេះវាធ្លាប់បានកើតឡើងច្រើននាក់មកហើយដែលគេបានប្រើប្រាស់ខ្លួនគេក្នុងការ
សាក់រូបផ្សាយពាណិជ្ជកម្ម តែសម្រាប់បុរសម្នាក់នេះ មិនមែនសាក់រូបដាក់កុងត្រាមួយជីវិតនោះ
ទេគឺគេគ្រាន់តែគិតកុងត្រាមួយខែ ប៉ុណ្ណោះហើយគេនឹងសាក់រូបដែលអាចជាប់បានត្រឹមមួយខែ
ផងដែរ។

គេមានគំនិតនេះក្រោយពដែលដែលបានសិក្សាអំពីការសាក់រូបផ្សាយពាណិជ្ជកម្មដែលកាលពី
សម័យឆ្នាំ ២០០០ មានគេអាចរកបានដល់ទៅ ១ សែនដុល្លាអាមេរិក ហើយជំហានដំបូងរបស់
គេគឺ ជួលថ្ងាសរបស់គេដាក់ផ្សាយពាណិជ្ជកម្មក្នុងតម្លៃ ២ ម៉ឺនដុល្លាក្នុង ១ ខែ៕


ដោយ៖ ផានិត
ប្រភពពី៖ Bussinessinsider 


Tags: lifestyle knowledge