មនុស្សគ្រប់រូបតែងតែជៀសមិនផុតពីភាពស្រវឹង ដោយសារតែ អ្នកគិតថា ស្រាគឺជាមិត្តយល់ចិត្ត
របស់អ្នក។ មានន័យថា រីករាយ ក៏សា្រ កើតទុកក៏ស្រា ជប់លៀងក៏ និង នៅក្នុងកម្មវិធីផ្សេងៗ ជា
ច្រើនទៀត ក៏ស្រា។ វាមិនមែនជារឿងមួយ ដ៏អាក្រក់នោះទេ ប៉ុន្តែ អ្នកត្រូវទទួលទានវា ឱ្យមាន
កំណត់ កុំច្រើនពេក។ ប្រសិនបើអ្នកទទួលទាន ច្រើនពេក វានឹងបង្កឱ្យ អ្នកមានបញ្ហា ជាច្រើន
ដូចជា៖ គ្រោះថ្នាក់ចរាចរណ៍ដោយសារការស្រវឹងបាត់បង់ការគ្រប់គ្រង និងមានអាការឈឺក្បាល
ជាដើម។
ខាងក្រោមនេះគឺជាវិធីសាស្រ្តល្អៗ មួយចំនួនអាចជួយឱ្យបំបាត់អាការឈឺក្បាល និងបន្សាបជាតិ
ស្រវឹង បានភ្លាមៗ៖
១/ ទឹក៖ ទឹកគឺជាវត្ថុធាតុម្យ៉ាង ដែលប្រសិទ្ធិភាពក្នុងការបំបាត់អាការឈឺក្បាល និងបន្សាបជាតិ
ស្រវឹង បានយ៉ាងល្អ។ ប្រសិនបើ អ្នកកំពុងតែស្រវឹង ហើយមានអាការឈឺក្បាល មុនចូលគេង
ឬ ពេលចូលគេង អ្នកគ្រាន់តែ ផឹកទឹកឱ្យបាន ពីរ ទៅ បីកែវ ឬ កន្លះលីត្រ វានឹងជួយអ្នកបំបាត់
អាការឈឺក្បាលភ្លាម។ ម្យ៉ាងវិញទៀត វេជ្ជបណ្ឌិតផ្នែកចិត្តវិជ្ជាញៀន នៅគ្លីនិក Mayo ណែនាំថា
ប្រសិនអ្នក ផឹកស្រា ពីរកែវ អ្នកត្រូវផឹកទឹកមួយកែវ ជារៀងរាល់ពេល។ ធ្វើបែបនេះ គឺដើម្បីកុំឱ្យ
មានអាការឈឺក្បាល និង បន្សាបភាពស្រវឹងភ្លាមៗ។
២/ រួមភេទ៖ មិនការស្រាវជ្រាវណាមួយ បង្ហាញថា ការរួមភេទនឹងឱ្យបាត់អាការឈឺក្បាលនោះ
ទេ ប៉ុន្តែ វាអាចនឹងធ្វើឱ្យពេលវេលាដើរលឿនជាងមុន ដែលធ្វើឱ្យអ្នកភ្លេចគិត ពីបញ្ហាឈឺក្បាល
នៅពេល ដែលអ្នកកំពុងសប្បាយពេលរួមភេទ។ នេះគឺជាសំដី លោកបណ្ឌិត Joris C. Verster
ជាជំនួយការសាស្រ្តាចារ្យ នៅសាកលវិទ្យាល័យ Utrecht ក្នុងប្រទេសហូល្លង់ បាននិយាយថា។
៣/ កាហ្វេ៖ កាហ្វេអ៊ិន ជាប្រភេទនៃឱសថម្យ៉ាង ដែលមានតួនាទី យ៉ាងសំខាន់ ផឹកដើម្បីដាស់
អារម្មណ៍ឱ្យស្វាង និង ព្យាបាលអាការឈឺក្បាល បានភ្លាមៗ នៅពេលដែលអ្នកកំពុងស្រវឹង៕
ដោយ៖ វណ្ណៈ
ប្រភព៖ menhealth