CamNews

យល់ដឹង 

វិធីងាយៗ បីយ៉ាង ធ្វើឱ្យធ្មេញសភ្លឺ រលោង បានឆាប់រហ័ស

ធ្មេញសស្អាត មានសុខភាពល្អ  គឺជាអ្វីដែលមនុស្សគ្រប់គ្នា តែងតែចង់បាន មិនថាបុរស ឬ
ស្រ្តីនោះទេ។​ ជាពិសេស ធ្មេញសស្អាត ក៏ជាភាពទាក់ទាញមួយផងដែរ នៃស្រស់ នៅពេល
ដែលអ្នកនៅជិត អ្នកដទៃ និង មនុស្សជាទីស្រលាញ់របស់អ្នក។

ខាងក្រោមនេះ គឺជាវិធីងាយៗ ៣យ៉ាង  ជួយឱ្យធ្មេញរបស់អ្នក សភ្លឺរលោង  បានយ៉ាងឆាប់
រហ័ស៖

១/ សូមសាកល្បងប្រើ Whitestrips  គឺជាឧបករណ៍ថែរក្សា និង ការពារធ្មេញ សភ្លឺ រលោង
បានឆាប់រហ័ស។ ពេទ្យធ្មេញជំនាញបានណែនាំឱ្យប្រើប្រាស់ឧបរណ៍នេះ យ៉ាងតិចណាស់
ឱ្យបានរយៈពេល ៦ម៉ោង បន្ទាប់ពី ដុសសំអាតធ្មេញទុកឱ្យធ្មេញស្ងួត  ទើបពាក់ឧបករណ៍
នេះ ចូលធ្មេញ  របស់អ្នក។ ចំណាំ៖ សូមបញ្ជាក់ថា  ឧបករណ៍  Whitestrips នេះ  អាចរក
ទិញបាននៅតាមផ្សារទំនើប។

២/ ជ្រលក់ក្រណាត់ស្អាត ចូលទៅក្នុងទឹកសំរាប់សំអាតធ្មេញ hydrogen peroxide បន្ទាប់
មក  យកក្រណាត់នោះ  មកជូតពីលើធ្មេញរបស់អ្នក  ដុសខាត់វាចុះលើ ឱ្យសព្វ។ ធ្វើបែប
នេះ អាចជួយឱ្យធ្មេញរបស់អ្នក  សភ្លឺរលោង និង គ្មានស្នាមខ្មៅជាប់ធ្មេញ។ ចំណំា៖ សូម
ទឹកសំអាតធ្មេញ hydrogen peroxide អាចរកទិញបាននៅតាមផ្សារទំនើប។


៣/ ក្រោយពេលទទួលទានអាហារ រួចរាល់ហើយ  ត្រូវដុសសំអាតធ្មេញ  របស់អ្នកឱ្យបាន
ស្អាតជានិច្ច គ្រប់ពេលវេលា  គ្រប់ទីកន្លែង។ ទោះបីជា អ្នកកំពុងតែទទួលទានអាហារនៅ
កន្លែងធ្វើការ ឬកន្លែងផ្សេងៗ  ទៀត ក៏ដោយ  អ្នកគួររក្សាទុកច្រាស់ដុស និងថ្នាំដុសធ្មេញ
នៅជាប់នឹងខ្លួន។ ធ្វើដូចនេះ អ្នកនឹងទទួលបាននូវធ្មេញដ៏ស ភ្លឺរលោង ស្រស់ស្អាត៕

ដោយ៖ វណ្ណៈ
ប្រភព៖ allure


Tags: Lifestyle Knowledge 3 Ways to Whiten Your Teeth​ Fast