CamNews

យានយន្ត 

កាន់តែប្លែកទៀតហើយ ជាមួយ​នឹង Can- Am Spyder RS ២០១៥ (មានវីដេអូ)

យានយន្ដ៖ ប្លែក កាន់តែប្លែកជាមួយនិងការឆ្នៃម៉ូតយ៉ាងទាក់ទាញ ដែលកន្លងមក ធ្លាប់តែប្រទះឃើញ ហើយស្គាល់ ប៉ុន្ដែមិនទាន់បានដឹងច្បាស់នៅឡើយទេពីសមត្ថភាព នៃបច្ចេកវិទ្យាមួយនេះ ទាំងថ្មី និង​ ទាន់​សម័យ Can- Am Spyder RS និងផ្ដល់ឲ្យនៅសក្ដានុពលយ៉ាងគប្បចិត្ដជាមួយនិង បច្ចេកវិទ្យានេះ។​

ទម្រង់រួបរាងស្ព័ត អមនិងអំណាចនៃជំហរដ៏ហាប់រឹងមាំ  Can- Am Spyder RS បានត្រូវទទួលការឧទ្ទេសនាម យ៉ាងកក់ក្ដៅពី ក្រុមហ៊ុយផលិតគ្រឿងម៉ាស៊ីន Rotax ជាមួយនិងថាមពលកម្លាំង និង ការសម្រឹទ្ធិ​សម្រាំងម៉ូត ឲ្យមានលក្ខណៈសាកសមគ្រប់ស្រទាប់វណ្ណៈអ្នកប្រើប្រាស់ ។ 

សមាសភាព Can- Am Spyder RS ប្រើកម្លាំងម៉ាស៊ីន ៩៩៨ សេសេ ប្រភេទក្បាលម៉ាស៊ីនខ្នែង ភ្ជាប់មកជាមួយខ្នាតរង្វាស់កម្លាំង ១០០ សេះ។ លក្ខណៈរបស់  Can- Am Spyder RS ផ្ដល់ជម្រើសឲ្យអ្នកប្រើ​ប្រាស់ ២ ប្រភេទ មួយគឺប្រអប់លេខ អូតូ និង មួយទៀត ប្រើប្រអប់លេខដែលមានចំនួន ៥ លេខ ដែល​អាចរត់រត់បានល្បឿនលឿនបំផុតប្រហែល ១៨១ គ.មក្នុងមួយម៉ោង ។ 

លក្ខណៈសម្បត្ដិខាងក្រៅ Can- Am Spyder RS ប្រើហ្រ្វាំងប្រេងមុខ ក្រោយប្រភេទ ABS និង ខ្នាតរង្វាស់​កម្រិតប្រេង ប្រើកុងទ័ឌីជីថល ។ រីឯតម្លៃក្នុងទីផ្សារ គឺ ១៥០០០ ដុល្លារ មានលិខិតធានា លើគុណភាព​ប្រើប្រាស់ចំនួន ២ ឆ្នាំ ។ 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed


Tags: Vehicle Can- Am Spyder RS