CamNews

ព័ត៌មានបច្ចេកវិទ្យា 

Galaxy S 4 Active បង្ហាញខ្លួននៅក្នុង លទ្ធផលរបស់ benchmark

មុននេះ យើងធ្លាប់បានដឹង បានឮរួចមកហើយ នូវព័ត៌មានចចាមអារាមស្តីពីGalaxy S 4 Active
Version ថ្មីមួយដែលមានភាពរឹងមាំខ្ពស់ និងមានសមត្ថភាពការពារជម្រាបទឹក និងការហុយចូល
ធូលី របស់ Galaxy S 4

ថ្ងៃនេះ គំរូនៃម៉ូដែលនេះ ត្រូវបានលេចចេញជាបន្តទៀត នៅលើគេហទំព័រលទ្ធផល benchmark
របស់ឧបករណ៍ GFXBench។ ក្នុងនោះ Galaxy S 4 Active នឹងមានឈ្មោះកូដ SGH-i537, ប្រើប្រ-
ព័ន្ធប្រតិបត្តិការ Android 4.2.2 និងបំពាក់អេក្រង់កំរិតពន្លឺ 1920 x 1080។ នៅផ្នែកកូដ build បាន
ឲ្យឃើញថា SGH-i537 នឹងត្រូវបានចែកចាយដោយ ប្រព័ន្ធទូរស័ព្ទចល័ត AT&T (អាមេរិច)។

យើងបានដឹងបន្ថែមថា Galaxy S 4 Active ប្រើប្រាស់ chip dual core MSM8960 ស្ថិតក្នុងស៊េរី
Snapdragon S4 Play ហើយវាខ្សោយជាង SoC Snapdragon 600 quad core និង Samsung
Exynos 5 Octa
8 core របស់ Galaxy S 4។ តាមប្រភពនៅមិនទាន់ច្បាស់ថា SGH-i537 នឹងបង្ហាញ
ខ្លួនជាផ្លូវការនៅពេលណានោះទេ៕

ដោយ៖ សិលា
ប្រភព៖ TTE