ក្រុងវែល៖ ក្មេងស្រីជំទង់ម្នាក់ដែលមានទំងន់ធ្ងន់ដូចដំថ្ម ត្រូវបានបញ្ជូនយកទៅមន្ទីរពេទ្យជា
បន្ទាន់ដើម្បីជួយសង្ក្រោះ បន្ទាប់ពីម្ដាយនាងផ្តល់អាហាររូបត្ថម្ភមិនគ្រប់គ្រាន់ដល់នាង អស់
រយះពេលដ៏យូរ។
Georgia Davis មានអាយុ ១៩ឆ្នាំ រស់ក្នុងទីក្រុង Wales ត្រូវបានក្រុមគ្រួសារ និងគ្រូពេទ្យដឹក
បញ្ជូនជាបន្ទាន់ទៅមន្ទីរពេទ្យកាលពីថ្ងៃ អង្ការសប្តាហ៍នេះដើម្បីធ្វើការជូយសង្រោះ បន្ទាប់ពី
នាងមានជម្ងឺដ៏ធ្ងន់ធ្ងរមួយ ដោយសារតែការញុំាអាហារមិនត្រឹមត្រូវរបស់នាង។ ប៉ុន្តែដោយ
សារនាងមានទម្ងន់ធ្ងន់ពេក ទើបក្រុមគ្រូពេទ្យចំនាយពេលដល់ទៅ ៨ម៉ោងទើបអាចលើក
នាងចេញពីក្នុងផ្ទះ មកដាក់ក្នុងឡានសង្គ្រោះបាន។
បើតាមប្រភពពត៌មានពីលោកគ្រូពេទ្យបានអោយដឹងថា Georgia Davis ត្រូវវះកាត់ក្នុងមន្ទីរ
ពេទ្យហើយត្រូវសម្រាកព្យាបាល ទីនេះមួយសប្តាហ៍ទើបអាចចេញបាន។ បញ្ហាវះកាត់គឺត្រូវ
ចំនាយថវិការអស់១០០,០០០ផោន។
តាមប្រភពពត៌មានពីស្ត្រីម្នាក់ ដែលជាអ្នកជិតខាងរបស់នាងបាននិយាយថា ម្ដាយរបស់នាង
Georgia Davis គឺនាង lesley មានអាយុ ៥៧ឆ្នាំតែងតែទៅទិញអាហារ បន្លែនៅជិតៗផ្ទះសំរាប់
ធ្វើម្ហូបអោយនាង គឺនាងមិនដែលទៅផ្សារទំនើប ដូចម្ដាយគេដទៃទេ។ Georgia Davis តែងតែ
បរិភោគអាហារដែលសម្បូរទៅដោយ ជាតិកាល់ឡូរីខ្ពស់ និងមានសារធាតុចញ្ចឹមតិចតួច។
ដូច្នេះទើបនាងមានទម្ងន់ធ្ងន់ខុសប្លែកពីក្មេងធម្មតា តាំងពីនាងមានអាយុ ៨ឆ្នាំមកម្លេះ៕
ដោយ៖ សារិន
ប្រភព៖dailymail