ព័ត៌មានកីឡា៖ អតីតកីឡាករប្រដាល់ជើងឯកឈ្មោះថា Holyfield បានធ្វើដំណើរចាកចេញពី MGM Grand ទាំងទឹកមុខអស់សង្ឃឹមជាខ្លាំង កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ក្រោយពីរូបលោក បានចូលទស្សនា ការប្រកួតគ្នារវាង ប៉ាក់គីអៅ នឹង Floyd ប្រចាំសតវត្សិ៍ទាំង ១២ ទឹក។
Holyfield ទទួចប្រាប់អ្នកសារព័ត៌មានថា គាត់ធ្លាប់មើលការប្រកួតប្រដាល់លំដាប់ពិភពលោក ៣ ការ ប្រកួតមកហើយ ដែលគូរចុងក្រោយនេះ គឺប៉ាក់គីអៅ នឹង Floyd។ ៣ការប្រកួតដែលគាត់បានមើលទៅ គឺ មិនមែនជាការប្រដាល់ គឺជាការរត់គេច រត់ឱប នឹងរង រហូតមកទល់ពេលឥលូវ មិនទាន់បានឃើញ គូរណាមួយអាចផ្ដួលដៃគូររបស់ខ្លួន ក្នុងការប្រកួតលំដាប់នេះបាននៅឡើយទេ។ ប្រភពព័ត៌មានបាន បន្ដទៀតថា កីឡាករភាគច្រើនឡើងមកប្រកួត ចូលចិត្ដរត់គេច ការពារ និងឱប គឺមិនចូលផ្ដួលដៃគូរប្រកួតនោះទេ ។ អត្ថន័យនៃការប្រដាល់ គឺ ត្រូវវាយដៃគូរប្រកួត ដោយមិនឲ្យគេចរួច រឺមិនមានឱកាសវាយបកមកលើខ្លួនឯងវិញ ប៉ុន្ដែបច្ចុប្បន្ន គឺមិនដូច្នោះនោះទេ គេចូលចិត្ដគេច ការពារ និងឱបច្រើនជាងវ៉ៃ បើនៅតែអ៊ីចឹង តើការប្រកួតនៅថ្ងៃអនាគត់នឹងទៅជាយ៉ាងណា? ចំលើយមានតែកីឡាករទាំងអស់ទេដែលអាចឆ្លើយបាន ។
ប្រភពព័ត៌មានបន្ដទៀតថា គាត់ទទួលស្គាល់ថា Floyd គឺជាកីឡាករមានរហ័សនាមពូកែការពារ ហើយគាត់ក៏មិនបន្ទោស Floyd ដែរ ប៉ុន្ដែអ្វីដែលគាត់ចង់ បន្ទោសគឺក្រុមអ្នកគ្រប់គ្រងទាំងអស់ អនុញ្ញាតិ ឲ្យ Floyd វ៉ៃក្នុងលក្ខណៈបែបហ្នឹងទៅកើត។ ហើយរឿងមួយវិញទៀត គឺផ្នែកចៅក្រមប្រកួត គឺបច្ចុប្បន្នមើលឃើញ និង ដាក់ពិន្ទុតែកីឡាករណាដែរ ប្រើការការពារច្រើនជាងវ៉ៃទៅវិញ ហេតុចឹងហើយ បានជា Floyd ពូកែគេច គឺប្រកួតមិនដែល ចាញ់ទាល់តែសោះទាំង ៤៨ ប្រកួត ។ Floyd វ៉ៃតាមបែបការមើលឃើញនិង សម្រេចចិត្ដរបស់ចៅក្រម អ្នកណាគេចច្រើនជាង អ្នកនោះគឺជាអ្នកឈ្នះ ដូច្នេះគាត់ធ្វើបានច្រើនល្អជាងគេក្នុងអាជីពជាកីឡាករប្រដាល់។
Floyd គាត់ដឹងច្បាស់ពីយុទ្ធសាស្ដ្រដែលងាយយកពិន្ទុពីចៅក្រម គឺគាររត់គេចនេះឯង មិនមែនជាការវ៉ៃនោះទេ ដូច្នេះ គាត់ក៏រត់ច្រើនជាង វ៉ៃ ដោយសង្ឃឹមថា ចុងការប្រកួតគាត់នឹងបានពិន្ទុច្រើន ជាមិនខាន។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ boxingscene