តារា៖ Tom Cruise គឺជាតារាសម្ដែងខ្សែភាពយន្ដ Hollywood របស់សហរដ្ឋអាមេរិក ដែល
ល្បីល្បាញ និងមានប្រជាប្រិយភាពបំផុត។ បើតាមការអោយដឹងពីអ្នករាយការណ៍ទស្សនា
ដ្ដី អាមេរិកបានអោយដឹងថា លោក Cruise បានធ្វើដំណើរទៅកាន់បុរីញូវយ៉ក កាលពីថ្ងៃ
អង្គារ ទី១៧ម្សិលមិញនេះ ដើម្បីបានជួបជាមួយកូនស្រីសំណប់ចិត្តលោក គឺនាង Suri ដែល
បានបែកទៅនៅជាមួយម្ដាយនាង បន្ទាប់ពី Tom Cruise បានធ្វើការលែងលះជាមួយប្រពន្ធ
របស់គាត់ កាលពីពេលកន្លងទៅ។
បើតាមអ្នកកាស្សែតក្រុង New York បានអោយដឹងថា តារា Hollywood វ័យ ៥០ ឆ្នាំរូបនេះ
ហាក់បីដូចជាមានភាពសប្បាយផង តក់ស្លុតផង នៅពេលគេបានជួបនឹងកូនស្រីរបស់គេ
ក្នុងសណ្ឋាគារមួយនៅឯក្រុងញូវយ៉ក។ Tom បាននិយាយថា លោកពិតជានឹកកូនស្រីលោក
ណាស់។ Suri ទើបតែមានអាយុ ៦ ឆ្នាំបុណ្ណោះ ហើយគេគឺជាក្មេងស្រីគួរអោយស្រឡាញ់
ទៀតផង។
Tom បានបន្ដថា ទោះបីខ្ងុំបានលែងលះជាមួយម្ដាយ Suri នាង Holmes ក្ដីតែខ្ងុំនៅមានអារ
ម្មណ៍នឹកកូនខ្ងុំណាស់ ខ្ងុំគួរតែមកមើលគេតាំងពីយូរ តែដោយសារការងាររវល់ពេក ទើបខ្ងុំ
មិនបានមកលេងគឺដូចនេះ។ បន្ទាប់ពីបាននិយាយចប់ លោក Tom ក៏ចាប់លើកកូនគេអោប
ដើរចេញពីសណ្ឋាគារដោយទឹកមុខគួរអោយអាណិត។
គួររំលឹកផងដែរថា កាលពីដើមខែ មិថុនានេះ Tom ក៏បានសម្ដែងខ្សែភាពយន្ដមួយដ៏ល្បីនៅ
លើកោះ Iceland ផងដែរ។ ខ្សែភាពយន្ដនោះទៀតសោត ក៏មានការគាំទ្រពីទស្សនិកជនដ៏
ច្រើនលើបលប់ផងដេរ។
ដោយ៖ សារិន
ប្រភព៖ chinadaily