CamNews

មិនគួរឲ្យជឿ 

លេចចេញខ្យងចម្លែក ក្នុងបន្លែនៃផ្សារទំនើបមួយ

 
អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល​ ដែលបានចុះផ្សាយកាលពីថ្ងៃទី ១១
ធ្នូម្សិលមិញនេះថា សត្វខ្យងតូច ដែលមានរូបរាងចម្លែកមួយ ត្រូវបានយុវសិស្សម្នាក់រក
ឃើញក្នុងបន្លែសាលាដ៍ នៅពេលដែលគេបានទិញបន្លែពីផ្សារទំនើបមួយ។



Sam Chauwne មានវ័យ ១៩ឆ្នាំ ជាសិស្សសាលាបាននិយាយថា គាត់បានទិញបន្លែសាលា
ដ៍ពីក្នុងហាងមួយ ក្នុងតំបន់​ Broadstairs ដែលមានចម្ងាយ ១៣០ គីឡូម៉ែត្រភាគខាងកើតទី
ក្រុង London ។ គាត់បានបន្ដថា នៅពេលមកដល់ផ្ទះ គាត់បានហែកថង់ចេញស្រាប់តែ គាត់
បានឃើញកូនខ្យងចម្លែកទៅវិញ។ គាត់មានការឆ្ងល់ណាស់ បន្លែនោះគឺមានភាពត្រជាក់
ណាស់ហេតុអ្វីបានជាកូនខ្យងតូវនោះ អាចទ្រាំទ្រនូវសីតុណ្ហភាពត្រជាក់បាន។


យុវសិស្ស Sam Chauwne

ទោះបីជាយ៉ាងណាក៏ដោយ គាត់បានបោះចោលបន្លែនោះវិញ ដោយត្អូញត្អែរថា អ្នកវិចខ្ចប់
ក្នុងហាងនោះ ពិតជាធ្វើការមិនចេះប្រុងប្រយ័ត្នមែន៕

ដោយ៖ នារី
ប្រភព៖ dailymail

 

 


Tags: Unbelievable strange snail England