CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ បើករថយន្ត បុកហ្វូងបាតុករទាំងកម្រោល អំឡុងផ្ទុះការតវ៉ា (មានវីដេអូ គ្រោះថ្នាក់រន្ធត់)

ព័ត៌មានអន្តរជាតិ ៖ គ្រោះថ្នាក់ខាងក្រោម បើតាមសេចក្តីរាយការណ៍ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០ នាទីរសៀល (ម៉ោងក្នុងស្រុក សហរដ្ឋអាមេរិក) កាល ពីថ្ងៃដើមសប្តាហ៍កន្លងទៅ នៅចំនុច ផ្លូវប្រសព្វ Lake Street និង Minnehaha ។

វីដេអូ ថតបានជាក់ស្តែង ពីឧទ្ធម្ភាគចក្រ KSTP សរ   បញ្ជាក់ អោយឃើញ ពីរថយន្តមួយ គ្រឿងបានបើកមុខឈប់ នៅក្នុងហ្វូងបាតុករ ដែល កំពុង តែមានការផ្ទុះការតវ៉ា ប្រឆាំងទៅនឹងសេចក្តី សម្រេចចិត្តរបស់តុលាការកំពូល ពាក់ព័ន្ធមិន     ចោទ ប្រកាន់ ក៏ដូចជា ផ្តន្ទាទោស មន្រ្តីប៉ូលីសឈ្មោះ លោក Darren Wilson ក្រោយពីបានបាញ់សម្លាប់យុវជនស្បែក  ខ្មៅមួយរូប ឈ្មោះ Michael Brown ។​

តាមរយៈខ្សែអាថ៍វីដេអូ ភ្លាមៗនោះ ក្រោយពីសំចតបានប៉ុន្មានវិនាទី រថយន្តក៏បន្តដំណើរទៅមុខដោយ បោលបុកហ្វូងបាតុករ ក្នុងល្បឿនមួយយឺតៗ ។ យ៉ាងហោចណាស់ បាតុករមួយរូប ត្រូវបានគេធ្វើសេច ក្តីរាយការណ៍អោយដឹងថា ត្រូវបានរថយន្តកិនពីលើ ។ វិនាទីនោះ រថយន្ត   ក៏ឈប់ ខណៈហ្វូងបាតុករ បានទៅរោមនិងឡោមព័ន្ធរថយន្តខាងលើ ។ របាយការណ៍បញ្ជាក់ថា    មានវិនាទីមួយនេះ អ្នកបើកបរ រថយន្តបានចុះពីលើរថយន្ត វាយបាតុករ រួចបើករថយន្តគេចខ្លួនបាត់ ។

ហោចណាស់ ស្រ្តីម្នាក់ត្រូវបានបញ្ជូនតាមរយៈរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យក្នុងស្រុក ដើម្បី ធ្វើការសង្គ្រោះបន្ទាន់ ។ មន្រ្តីប៉ូលីសបញ្ជាក់ថា ស្រ្តីរូបនោះ រងគ្រោះ មិនមានការគម្រាមគំហែងដល់អា យុជីវិតនោះទេ។ ថ្ងៃដដែល ម៉ោងប្រមាណ ៥ និង ៣០ នាទីល្ងាច លោក ohn Elder អ្នកនាំពាក្យអោយ មន្រ្តីប៉ូលីសក្រុង Minneapolis អ្នកបើកបររថយន្តខាងលើ ពុំទាន់ចាប់ឃាត់ អោយនៅក្នុងមន្ទីរឃុំឃាំង ឬក៏ផាកពិន័យនៅឡើយទេ ពោល ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ ៕

 

....... អាន ៖ ផ្ទុះបាតុកម្ម និងកុបកម្ម ក្តៅគគុកទូទាំង សហរដ្ឋ ក្រោយមន្រ្តីប៉ូលីស សម្លាប់មនុស្ស ហើយ មិនជាប់ទោស

 

....... - អាន ៖ ផ្ទុះកុបកម្ម ផ្អើលសហរដ្ឋអាមេរិក ក្រោយចេញសេចក្តីប្រកាស ប៉ូលីសបាញ់សម្លាប់ យុវជនម្នាក់ រួចគ្មានទោស



ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឡាយឡីក


Tags: Int news Breaking news World news Unt news Hot news USA United States Ferguson Michael Brown