CamNews

ព័ត៌មានអន្តរជាតិ 

ISIS សម្លាប់កាត់ក្បាល បុគ្គលិក ស្ថានីយ៍ទូរទស្សន៍ ៥ នាក់ ក្រោយចាប់ជម្រិតបានសម្រេច

ព័ត៌មានអន្តរជាតិ ៖ អ្នកកាសែត ៥ នាក់ ជាបុគ្គលិកស្ថានីយ៍ទូរទស្សន៍មួយ របស់ប្រទេស ល៊ីប៊ីនោះ ត្រូវ ត្រូវបានគេប្រទះឃើញថា បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ៨ ខែក្រោយ   បន្ទាប់ ពីពួកគេ ត្រូវបាន ចាប់ជម្រិតយកទៅ ។


អ្នកនាំពាក្យអោយរដ្ឋាភិបាលអោយដឹងថា ៖ សាកសពជនរងគ្រោះទាំង ៥ នាក់នោះត្រូវបានប្រទះឃើញ នៅជិតទីក្រុង Al Bayda ជិតនឹងកន្លែងកើតហេតុ ចាប់ជម្រិត កាលពី ៨ ខែមុន ។  របាយការណ៍ បញ្ជាក់ បានថា ជនរងគ្រោះទាំង ៥ នាក់នេះ ត្រូវបានចាប់ជម្រិត តាំងពីខែសីហា ឆ្នាំ   ២០១៤   កន្លងទៅ អំឡុង ពេលដែលពួកគេ ធ្វើដំណើរឆ្លងកាត់ដែនអធិបតេយ្យភាព ដែលគ្រប់គ្រងដោយក្រុម   ឧទ្ទាម  រដ្ឋអ៊ីស្លាម ជ្រុលនិយម IS ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ៖ ប្រទេស ល៊ីប៊ី បានធ្លាក់  ចូល   ទៅក្នុងភាព ចលាចល បន្ទាប់ពីមានការផ្តួលរលំរបបដឹកនាំ ផ្តាច់ការ លោក Muammar Gaddafi អំឡុង  ឆ្នាំ   ២០១១ ខណៈបញ្ជាភាព មានបញ្ហាប្រឈមខ្លាំង ចំពោះ ២ ភាគី នោះគឺ រដ្ឋាភិបាលនិងក្រុមកងកម្លាំងក្រុមឧទ្ទាម ផ្តាច់ការ ។

មេបញ្ជាការ យោធាពីភាគខាងកើត ប្រទេស ល៊ីប៊ី លោក Faraj al-Barassi ផ្តល់ជា  កិច្ច  សម្ភាសន៍ ដល់ សារព័ត៌មាន Reuters អោយដឹងថា ៖ ក្រុមសកម្មប្រយុទ្ធ មានភក្តីភាពចំពោះ ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម Islamic State (IS) ចេញមុខថាខ្លួនជាអ្នកនៅពីក្រោយ ការសម្លាប់លើកនេះ​     ។  គួររំឮកថា  ក្រុមសកម្ម ប្រយុទ្ធ ផ្សាភ្ជាប់ទំនាក់ទំនងជាមួយនឹង IS បានបង្កើតវត្តមានខ្លាំងរបស់ខ្លួន នៅក្នុង ប្រទេស ល៊ីប៊ី ក៏ដូច ជានៅក្នុងទីក្រុង Derna ជាទីកន្លែងដែលជនរងគ្រោះទាំងនោះ ត្រូវបានចាប់ជម្រិត និង សម្លាប់ចោល៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Breaking news World news Unt news Hot news Libyan