នៅពេលមានក្រាស់មូល ស្ព្រៃបាញ់សក់(volumizing hairspray) ម៉ាស៊ីនផ្លុំកំដៅសក់ និងដង្កៀបល្អិតដោតសក់ អ្នកនឹងត្រូវការពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ ដើម្បីធ្វើឱ្យសក់បានក្រាស់ជាងមុន!
កម្រាស់របស់សក់ គឺជាកត្តាមួយជះឥទ្ធិពលដល់សម្រស់ផ្នែកខាងលើនៃរាងកាយរបស់យើងហើយសក់ស្ដើង មិនមានសភាពប៉ោង គឺមិនទទួលបានចំណាប់អារម្មណ៍ពីអ្នកជុំវិញ។ ភាពស្ដើងរបស់សក់ អាចបណ្ដាលមកពីរបបអាហារបំប៉ន តំណពូជ ឬឥទ្ធិពលពីខាងក្រៅ ប៉ុន្ដែសក់ស្ដើងក៏អាចកែលំអបាន។ អាថ៌កំបាំង គឺការជ្រើសរើសម៉ូដសក់សមស្រប ឬថែបំប៉នសក់តាមបែបធម្មជាតិ។ ទន្ទឺមនឹងនេះ អ្នកក៏អាចប្រែក្លាយសក់ស្ដើង មកជាក្រាស់ ប្រកបដោយភាពស្រស់ស្អាតជាងមុន ដោយគ្រាន់តែធ្វើតាមការណែនាំខាងក្រោម។
មុនពេលចាប់ផ្ដើមធ្វើសក់ឱ្យក្រាស់ ចូរកក់សក់ និងផ្លុំសក់ឱ្យស្ងួត ដោយឱនក្បាល ច្បូតសក់មកខាងមុខ ផ្លុំសក់ពីលើកមកក្រោម ពីក្រោយមកមុខ រហូតដល់សក់ស្ងួតទាំងស្រុង។
ជំហានទីមួយ ៖ បន្ទាប់ពីសក់ស្ងួត ចូរបាញ់ស្ព្រៃដើម្បីធ្វើឱ្យគល់សក់ទាំងអស់រឹង និងក្រាស់។ នារីដែលមានសក់ស្ដើង គួរតែមានស្ព្រៃបាញ់សក់ រាងរាល់ពេលធ្វើសក់។
ជំហានទីពីរ ៖ ជ្រើសរើសក្រាស់មូលឱ្យសមល្មមនឹងប្រវែងរបស់សក់។ សម្រាប់សក់ខ្លី ចូរប្រើប្រាស់ក្រាស់តូច មូរ ពត់សក់ម្ដងមួយដុំ។ ប្រសិនសក់វែង គួរប្រើក្រាស់មូលវែង ដើម្បី មូរ ពត់សក់ឱ្យរួញនៅផ្នែកខាងចុង។
ចាប់ផ្ដើមជាមួយសក់ផ្នែកខាងមុខ។ មូរសក់ចូលក្រាស់មូល ទាញសក់ឱ្យតឹង រួចប្រើម៉ាស៊ីនផ្លុំកំដៅទៅលើសក់។ នៅពេលផ្លុំកំដៅសក់ ចូរអូសក្រាស់ទៅតាមម៉ាស៊ីនផ្លុំ ដើម្បីចៀសវាងបាត់កំដៅ។
ជំហានទីបី ៖ មូរសក់ដែលបានផ្លុំកំដៅ ជារាងអក្សរ O ហើយកំណត់ទីតាំងរបស់វា បែរទៅលើដោយប្រើដង្កៀបដោតសក់ ដើម្បីបង្កើតទម្រង់។ ចូរបន្ដធ្វើជំហានទីបីនេះ រហូតដល់អស់សក់។
ជំហានទីបួន ៖ ចូរបាញ់ស្ព្រៃទៅលើសក់ដែលបានកំណត់ទម្រង់ រួចផ្លុំសក់ម្ដងទៀត ដើម្បីឱ្យស្ងួតទឹកស្ព្រៃ និងរក្សាទម្រង់សក់។
ជំហានទីប្រាំ ៖ ចូរដោះដង្កៀបដោតសក់ចេញ ដោយថ្នមៗ ដើម្បីបង្អួតស្ទីលសក់ថ្មីរបស់អ្នក។
ដើម្បីច្បាស់ជាងនេះ សូមទស្សនាវិដេអូ ខាងក្រោម ៖
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ម៉ូដសក់ប្រណិត តម្លៃ ៥០០ លានដុល្លារ របស់ Laurence Graff
ធ្វើយ៉ាងណាដើម្បីចៀសវាង សក់ឆាប់ស្កូវ ?
ម៉ូដសក់វែង របស់តារាស្រីកូរ៉េ ដ៏ពេញនិយម សំរាប់ស្រ្តីសម័យថ្មី
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/K14