CamNews

តារា 

នាង Taylor Swift និងគូស្នេហ៍ កំពុងតែរកចែកផ្លូវគ្នា?

តារា Country Music នាង Taylor Swift និងគូស្នេហា Conor Kennedy ហាក់ដូចជាកំពុងមានបញ្ហា
ជាមួយនឹងគ្នាដែលអ្នកទាំង ២ ហាក់ដូចជាមិននៅក្បែរគ្នាដូចមុននោះទេ នេះបើតាមទស្សនាវត្តី US
Weekly បានចុះផ្សាយ។

គេទាំង ២ ហាក់ដូចជាមិនស្និតស្នាលនឹងគ្នាសោះតាំងពីមានរឿងអាស្រូវដែលទស្សនាវត្តីមួយបានចុះ
ដោយមិនពិតថានាង Taylor Swift បានចាប់ខ្លួន Conor ដែលជាមិត្តប្រុសរបស់ខ្លួនបង្ខាំងទុក។ ស្នេហា
ស្រី ២២ ប្រុស ១៨ នេះបានចាប់ផ្ដើមមកក្នុងពាក់កណ្ដាលឆ្នាំ ២០១២ នេះឯង ហើយមិនដឹងថាតើពួក
គេទាំង ២ អាចរក្សាបានយូរប៉ុណ្ណានោះទេ។

អ្នកទាំង ២ នេះឃើញនៅល្អូកល្អើនជាមួយគ្នានៅឡើយកាលពីខែកក្កដា កន្លងទៅនេះនៅពេលដែល
Taylor បានទៅលេងភូមិគ្រិះរបស់គ្រួសារ Kennedy នៅ Massachusetts៕

ដោយ៖ ម៉ូកា
ប្រភពពី៖ justjared 

 


Tags: taylor swift iheartradio music