CamNews

ព័ត៌មានអន្តរជាតិ 

លិចនាវា ដឹកទំនិញមួយគ្រឿង សម្លាប់មនុស្ស ៨ នាក់ នៅឯដែនសមុទ្រ

ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីឆ្មាំសមុទ្រ កាលពីវេលាព្រឹកថ្ងៃពុធនេះ អោយដឹង
ថា មនុស្ស ៨ នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីនាវាដឹកទំនិញរបស់ប្រទេសចិនមួយ
គ្រឿងលិច នៅឯដែនសមុទ្រ នាផែ Pohang របស់ប្រទេសកូរ៉េខាងត្បូង នេះបើយោងតាម
ការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស channelnewsasia ។

គួរបញ្ជាក់ផងដែរថា នាវាផ្ទុកទៅដោយទំនិញជាង ៨ តោន មួយគ្រឿងនេះ បានលិចកាលពី
យប់ថ្ងៃអង្គារម្សិលមិញនេះ  ស្របពេលដែលមានព្យុះភ្លៀង  ខណៈពេលដែលកំពុងតែរង់ចាំ
ចូលសំចតនៅឯកំពង់ផែ Pohang ដើម្បីធ្វើការលើកដាក់នូវទំនិញទាំងនោះចេញ។

អ្នកនាំពាក្យតំណាងអោយឆ្មាំសមុទ្រប្រទេសកូរ៉េខាងត្បូង   បានផ្តល់ជាកិច្ចសម្ភាសន៍ដល់ទី
ភ្នាក់ងារសារព័ត៌មាន AFP អោយដឹងថា មនុស្ស ៨ នាក់បានស្លាប់បាត់បង់ជីវិត ខណៈពេល
ដែលសាកសពរបស់ពួកគេបានរកឃើញហើយ   ក្នុងនោះ  ៨  នាក់ទៀត  បានរួចខ្លួន ស្រប
ពេលដែល ៣ នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួននៅឡើយ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន
បានចេញផ្សាយអោយដឹងថា  ក្រុមមនុស្សដែលជាអ្នកធ្វើការលើកាប៉ាល់មួយនេះ សុទ្ធសឹង
តែជាជនជាតិចិន។

គួរបញ្ជាក់ផងដែរថា   នាវាដឹកទំនិញមួយគ្រឿងនេះ  មានឈ្មោះថា C HENGLU15 ជានាវា
ផ្ទុកទំនិញរបស់ក្រុមហ៊ុនចិន China's Lishen International Shipping Group Corp., ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ស្លាប់កើនដល់ ៩៩ នាក់ ក្រោយមានគ្រោះរញ្ជួយដី វាយប្រហារ កោះទេសចរណ៍
- ផ្សារទំនើប ដ៏ធំមួយកន្លែង ត្រូវបានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ
- ២១ នាក់ស្លាប់ ខណៈមានការផ្ទុះរោងចក្រ កាំជ្រួចលាន់ឮជាង ១៥ គ.ម រញ្ជួយអស់ផ្ទៃដី
- រន្ធត់ហួស ៖ សោកនាដកម្ម រត់ជាន់គ្នា ស្លាប់ដល់ទៅ ៨៩ នាក់ នៅខាងក្រៅព្រះវិហារ

- បុគ្គលិក កាកបាទក្រហម ៧ នាក់ ត្រូវបានក្រុមឧទ្ទាម ចាប់ជំរិតខ្លួន

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Seoul south korea China Freighter China Asia