CamNews

ព័ត៌មានអន្តរជាតិ 

ផ្សារទំនើប ដ៏ធំមួយកន្លែង ត្រូវបានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស xinhuanet វេលាព្រឹកថ្ងៃពុធ ទី១៦ តុលា
នេះ បានចេញផ្សាយអោយដឹងថា     នៅឯប្រទេសល៊ីបី ឯណោះវិញ ករណីអគ្គីភ័យដ៏សន្ធោ
សន្ធៅមួយបានកើតឡើង ពោលគឺបានលេបត្របាក់ផ្សារទំនើបដ៏ធំមួយកន្លែង។

គួររំឭកផងដែរថា  ករណីអគ្គីភ័យឆាបឆេះផ្សារទំនើបដ៏ធំមួយកន្លែង  នៅប្រទេសល៊ីបីលើក
នេះ បានកើតឡើងកាលពីថ្ងៃអង្គារ   ទី១៥ ខែតុលា ម្សិលមិញនេះ   ។  លើសពីនេះ ប្រភព
សារព័ត៌មានដដែល     បានគូសបញ្ជាក់បន្ថែម  អោយដឹងផងដែរថា  គ្មាននរណាម្នាក់​ បាន
ទទួលរងគ្រោះរហូតដល់ថ្នាក់ស្លាប់បាត់បង់នោះទេ។

យ៉ាងណាមិញ     បើតាមប្រភពសារព័ត៌មានដដែលបន្ថែមថា  ផ្សារទំនើបដ៏ធំមួយនេះ មាន
ទីតាំងស្ថិតនៅក្នុងទីក្រុងធំទីពីររបស់ប្រទេសនេះ ពោលគឺស្ថិតនៅក្នុងក្រុងBengahziដោយ
ផ្សារទំនើបមួយកន្លែងនេះផ្ទាល់
ពេញនិយមក្នុងការលក់កម្រាលព្រំ ក៏ដូចជាគ្រែផងដែរ។

គួរបញ្ជាក់ផងដែរថា      ភ្លាមៗនោះ  ក៏មានកិច្ចអន្តរាគមន៍ពីសំណាក់មន្រ្តីជំនាញពន្លត់អគ្គី
ភ័យផងដែរ      ស្របពេលដែលក្រុមមនុស្សជាអជីវក  បានផ្អើលនាំគ្នារត់ទៅយករបស់របរ
ដែលជាទំនិញត្រូវលក់ចេញនោះ      ពីអគ្គីភ័យកំណាច ។  ដោយឡែក មូលហេតុដែលនាំ
អោយកើតមានឡើង  នូវគ្រោះអគ្គីភ័យលើកនេះ     ពុំទាន់បានដឹងច្បាស់នៅឡើយនោះទេ
ពោលគឺស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ២១ នាក់ស្លាប់ ខណៈមានការផ្ទុះរោងចក្រ កាំជ្រួចលាន់ឮជាង ១៥ គ.ម រញ្ជួយអស់ផ្ទៃដី
- រន្ធត់ហួស ៖ សោកនាដកម្ម រត់ជាន់គ្នា ស្លាប់ដល់ទៅ ៨៩ នាក់ នៅខាងក្រៅព្រះវិហារ

- បុគ្គលិក កាកបាទក្រហម ៧ នាក់ ត្រូវបានក្រុមឧទ្ទាម ចាប់ជំរិតខ្លួន

- ជីកគាស់ រកឃើញផ្នូរបុរាណ មានអាយុកាល តាំងពី ២០៦ ឆ្នាំមុន គ.ស
- ៣១ នាក់ស្លាប់ ២០០ នាក់រួចខ្លូន ក្រោយកាប៉ាល់មួយគ្រឿងបានលិច នៅឯសមុទ្រ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ xinhuanet


Tags: Supermarket Big mall Big Market Libya Fire Int news