CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់កើនដល់ ៩៩ នាក់ ក្រោយមានគ្រោះរញ្ជួយដី វាយប្រហារ កោះទេសចរណ៍មួយកន្លែង (មានវីដេអូ)

ព័ត៌មានអន្តរជាតិ   ៖  ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ កាលពីវេលាព្រឹកមិញនេះ បាន
ចេញសេចក្តីថ្លែងការណ៍អោយដឹងថា  យ៉ាងហោចណាស់  ចំនួនអ្នកស្លាប់បាត់បង់ជីវិត បាន
កើនឡើងដល់ ៩៩ នាក់ហើយ ក្រោយគ្រោះរញ្ជួយដី កំរិត ៧,២ រ៉ិចទ័រ វាយប្រហារកោះទេស
ចរណ៍មួយ  នាភាគកណ្តាលប្រទេសហ្វីលីពីន  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ
ពីគេហទំព័រសារព័ត៌មានបរទេស xinhuanet ។

ក្រុមប្រឹក្សាគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយថ្នាក់ជាតិ របស់ប្រទេសហ្វីលីពីន ដែល
អាចហៅកាត់បានថា  NDRRMC  បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់បន្ថែមកាលពីប៉ុន្មាន
ម៉ោងមុននេះបន្តិចអោយដឹងថា     ជំនួបគ្រោះធម្មជាតិលើកនេះ  បានធ្វើអោយក្រុមមនុស្ស
ដែលជាប្រជាពលរដ្ឋ ស្លាប់បាត់បង់ជីវិតកើនដល់ ៩៩ នាក់   នៅក្នុងនោះ ៩០  នាក់ជាពល
រដ្ឋមកពីកោះ Bohol ៨ នាក់មកពីខេត្ត Cebu  និងម្នាក់ផ្សេងទៀតមកពីកោះ Siquijor មកពី
ភាគកណ្តាលតំបន់ Visayas ប្រទេសហ្វីលីពីន ។


ជារួម ក្រុមមនុស្សមានសមាជិកដល់ទៅ   ២៧៦  នាក់  បានទទួលរងរបួសធ្ងន់  និងស្រាល
ខណៈប្រជាពលរដ្ឋមកពី ៥៥៨,៣៩០ គ្រួសារ មានសមាជិកដល់ទៅ ២,៨៤ លាននាក់ មក
ពី ៣ ខេត្ត បានទទួលរងនូវផលប៉ះពាល់អវិជ្ជមាន   ក្រោយកើតមានឡើងនូវគ្រោះថ្នាក់ធម្ម
ជាតិរញ្ជួយដីដ៏មានឥទ្ធិពលលើកនេះ។


គួរបញ្ជាក់ផងដែរថា រាល់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន  ក៏ដូចជាប្រព័ន្ធភ្លើងអគ្គីសនី  ក៏ត្រូវបាន
កាត់ផ្តាច់   និងរងផលប៉ះពាល់ផងដែរ  ខណៈកើតមានឡើងនូវគ្រោះមួយនេះ  ស្របពេល
ដែល កំពង់ផែសមុទ្រ     ក៏៏ដូចជា អាកាសយានដ្ឋានអន្តរជាតិ  មួយចំនួនត្រូវបានបិទ និង
ផ្អាកជាបណ្តោះអាសន្នផងដែរ៕



* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ផ្សារទំនើប ដ៏ធំមួយកន្លែង ត្រូវបានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ
- ២១ នាក់ស្លាប់ ខណៈមានការផ្ទុះរោងចក្រ កាំជ្រួចលាន់ឮជាង ១៥ គ.ម រញ្ជួយអស់ផ្ទៃដី
- រន្ធត់ហួស ៖ សោកនាដកម្ម រត់ជាន់គ្នា ស្លាប់ដល់ទៅ ៨៩ នាក់ នៅខាងក្រៅព្រះវិហារ

- បុគ្គលិក កាកបាទក្រហម ៧ នាក់ ត្រូវបានក្រុមឧទ្ទាម ចាប់ជំរិតខ្លួន

- ជីកគាស់ រកឃើញផ្នូរបុរាណ មានអាយុកាល តាំងពី ២០៦ ឆ្នាំមុន គ.ស

ប្រែសម្រួល ៖ កុសល
ប្រភព ៖ xinhuanet


Tags: Philippine Earthquake 99 dead Asia Asia Pacific Manila