យានយន្ដ៖ ក្នុងបណ្ដាសង្គមអ្នកលេងម៉ូតរថយន្ដទំនើប ផលិតផលក្រុមហ៊ុន Audi ក៏ជាផ្នែកមួយនៃទំនុកចិត្ដប្រិយមិត្ដផងដែរ លើកំណែទម្រង់ច្នៃម៉ូតគ្រប់ស៊េរី និង ម៉ូដែលមិនថា ប្រភេទថយន្ដ Sedan ឬ SUV នោះទេ សុទ្ធតែមានរូបរាងស្រស់ស្អាត សង្ហា និងទាក់ទាញ។ ហេតុដូច្នេះហើយ ដើម្បីបង្កើននូវភាពចាប់អារម្មណ៍ឲ្យកាន់តែរឹងមាំថែមទៀតនោះ ក្រុមហ៊ុន បាននិមិទ្ធរូបរាងថ្មីមូយទៀតហើយគឺ Audi A8 2015។
រថយន្ដទំនើបសម្រាប់លំដាប់ថ្នាក់ខ្ពស់ ម៉ូដែល Audi A8 2015 ត្រូវបានសម្ដែងឡើងមកជាមួយនូវរូបរាង ស្រដៀងគ្នាច្រើននៃចំនុចខ្លះនឹងផលិតផលក្រុមហ៊ុន Rolls-Royce ដូចជាផ្នែកផ្ទៃខាងមុខ ខាងក្រោយ និងបរិក្ខាបំពាក់ខាងក្នុងផ្សេងទៀត ។
ក្រៅពីរូបរាង និងលក្ខណៈពិសេសទាំងអស់នោះទៅ Audi A8 2015 ក៏នៅមានភាពអស្ចារ្យថែមមួយទៀតត្រង់ការប្រើប្រាស់កម្លាំងម៉ាស៊ីនរហូតដល់ទៅ ចំនួន ៨ ម៉ាស៊ីន V8 ដែលស្ថិតក្នុងលំដាប់ប្រភេទរថយន្ដទំនើបល្បីៗលើពិភពលោក ប្រើកម្លាំងម៉ាស៊ីនធំ ខណៈដែរសមាភាពពិតប្រាកដត្រឹមជា ប្រភេទរថយន្ដ Sedan ។ ហេតុដូច្នេះ បើធៀបទៅនឹង ម៉ូដែលផ្សេងទៀត Audi A8 2015 ពិតជាទំនើប ខ្លាំង និងមានសមត្ថភាពខ្ពស់ ប្រសើរជាងម្យ៉ាងដែរ។
គូរបញ្ជាក់ផងដែរថា ម៉ូដែល កំពុងតែលើកឡើងនៅពេលនេះ ត្រូវបាន បែងចែកចេញជា ២ ប្រភទម៉ាស៊ីន គឺ V6, V8 ប្រើម៉ាស៊ូត និង ប្រេងសាំង ហើយតម្លៃក្នុងទីផ្សារក៏មានលក្ខណៈគ្នាផងគឺអាចចាប់ពី ៧៧៤០០ ដុល្លារឡើងទៅ ។ ទស្សនារូបភាពខាងក្រោម ៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ topspeed