បច្ចេកវិទ្យាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទំនើប ដូចជាការផលិតរថភ្លើងដំបូងធ្វើឱ្យដោយឈើ និងដែក និងមានល្បឿនយឺត ប៉ុន្តែ បច្ចុប្បន្ននេះ ដោយសារការរីកចម្រើនឥតឈប់ឈរលើវិស័យបច្ចេកវិទ្យា មនុស្សបានផលិតចេញនូវរថភ្លើងដ៏ប្រណិត និងទំនើបបំផុត ទំាងរូបរាងខាងក្រៅ ស្រស់ស្អាត និង ខាងក្នុងបានបំពាក់ដោយសម្ភារទំនើប ប្រកបដោយផាសុខភាព ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាថ្មីចុង ក្រោយធ្វើឱ្យរថយន្តមានល្បឿនកាន់តែលឿន និងមានប្រព័ន្ធបញ្ជាដោយស្វ័យប្រវត្តិ។
ខាងក្រោមនេះ យើងសូមណែនាំជូនលោកអ្នក នូវទស្សនីយភាពប្លែកៗ នូវកំពូលរថភ្លើងទំាង ១០ ដែលមានល្បឿនលឿនបំផុត នៅលើពិភពលោក។
សូមបញ្ជាក់ថា៖ រថភ្លើងល្បឿនលឿន ទាំង១០ នេះ មិនមានរៀបចំ និង បែងចែកទៅតាម ចំណាត់ថ្នាក់ពីលេខ ១ ដល់ លេខ ១០ នោះទេ។
- រថភ្លើង THSR 700T កោះតៃវ៉ាន់
- មានល្បឿន ៣១៥គីឡូម៉ែត្រ/ម៉ោង
- បើកដំណើរការ នៅក្នុងឆ្នាំ ២០០៧
- រថភ្លើង Eurostar Class 373 នៅប្រទេស (អង់គ្លេស បារាំង និង ហែលហ្សិក)
- មានល្បឿន ៣៣៤គីឡូម៉ែត្រ/ម៉ោង
- បើកដំណើរការ នៅក្នុងឆ្នាំ ១៩៩៣
- រថភ្លើង ETR 500 Frecciarossa (Red Arrow) និងរថភ្លើង ETR 575 AGV នៅអ៊ីតាលី
- មានល្បឿន ៣៣៩គីឡូម៉ែត្រ/ម៉ោង (Red Arrow) , ៣៦០គីឡូម៉ែត្រ/ម៉ោង (AGV)
- បើកដំណើរការ នៅក្នុងឆ្នាំ ២០០៨ (Red Arrow) , ២០១២ (AGV)
- រថភ្លើង KTX Sancheon នៅប្រទេសកូរ៉េ ខាងត្បូង
- មានល្បឿន ៣៤៩គីឡូម៉ែត្រ/ម៉ោង
- បើកដំណើរការ នៅក្នុងឆ្នាំ ២០១០
- រថភ្លើង AVE Series 103 នៅប្រទេសអេស្ប៉ាញ
- មានល្បឿន ៤០២គីឡូម៉ែត្រ/ម៉ោង
- បើកដំណើរការ នៅក្នុងឆ្នាំ ២០០៦
- រថភ្លើង TGV Train POS នៅប្រទេសបារាំង
- មានល្បឿន ៥៧៤គីឡូម៉ែត្រ/ម៉ោង
- បើកដំណើរ នៅក្នុងឆ្នាំ ២០០៨
- រថភ្លើង Shinkansen Train E5 នៅប្រទេសជប៉ុន
- មានល្បឿន ៣៥៨គីឡូម៉ែត្រ/ម៉ោង
- បើកដំណើរ នៅក្នុងឆ្នាំ ២០១១
- រថភ្លើង ICE 3 នៅប្រទេសអាល្លឺម៉ង់
- មានល្បឿន ៣៦៨គីឡូម៉ែត្រ/ម៉ោង
- បើកដំណើរការ នៅក្នុងឆ្នាំ ២០០០
- រថភ្លើង Harmony CRH380A នៅប្រទេសចិន
- មានល្បឿន ៤៨៦គីឡូម៉ែត្រ/ម៉ោង
- រថភ្លើង Shanghai Maglev Train នៅប្រទេសចិន
- មានល្បឿន ៥០០គីឡូម៉ែត្រ/ម៉ោង
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ chinadaily