នាពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមពីរអំពី ទូរសព្ទស្មាតហ្វូនតម្លៃថោករបស់ Xiaomi ដែលបំពាក់ដោយកាំម៉េរ៉ា 64MP និង 108MP ដែលដំណឹងនេះ បានលេចលឺតាំងពីខែ កក្កដា ប៉ុន្ដែចាប់ពីពេលនោះមក ពុំមានលេចលឺដំណឹងអ្វីបន្ថែមទៀតនោះទេ ។ ឥឡូវនេះ គេហទំព័រដ៏ល្បីក្នុងការបញ្ចេញព័ត៌មានលេចលឺ Weibo បានបង្ហើបឱ្យដឹងពីឈ្មោះកូដនៃទូរសព្ទពីរម៉ូដែល ដោយម៉ូដែលទី ១ បំពាក់ដោយកាម៉េរ៉ាសិនសឺរហូតដល់ 108MP ។
គេជឿថា ឈ្មោះកូដទាំងពីរនោះគឺ Gauguin និង Gauguin Pro ដោយម៉ូដែលចុងក្រោយបំពាក់ដោយកាំម៉េរ៉ាសិនសឺ 108MP ខណៈដែល non-pro version ត្រូវបានគេរាយការណ៍ថា បំពាក់កាំម៉េរ៉ាក្រោយទំហំ 64MP ។ ដោយសារតែម៉ូដែល Pro នឹងភ្ជាប់ជាមួយ Headset តម្លៃទាបបំផុតជាមួយនឹងកាំម៉េរ៉ាសិនសឺ ដូចបានរៀបរាប់ខាងលើនោះ វាប្រហែលជាមានសុវត្ថិភាព ក្នុងការសន្មត់ថា ស្មាតហ្វូនពីរម៉ូដែលនេះ នឹងមានតម្លៃទាបជាងម៉ាក Redmi ។
លក្ខណៈពិសេសផ្សេងទៀត ពុំទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយទេ ស្របពេលដែល គេហទំព័រខាងលើ ណែនាំថា នឹងបញ្ចេញឱ្យដឹង ក្នុងពេលឆាប់ៗនេះ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ GSMARENA