យានយន្ដ៖ ក្រុមហ៊ុនផលិតរថយន្ដ តូយូតា គ្រោងនិងបង្កើនការផលិតលើម៉ូដែលថ្មីដែលកំពុងតែពេញនិយមខ្លាំង នៅក្នុងតំបន់បស្ចឹមប្រទេស យោងតាមសេចក្ដីត្រូវការមានភាពកើនឡើង ខុសប្លែកពីអ្វីដែលក្រុមហ៊ុនរំពឹងទុកកន្លងមក។
យោងតាមការបកស្រាយបង្ហាញរបស់គេហទំព័រពាណិជកម្មអន្ដរជាតិមួយ បានលើកឡើងថា ក្រុមហ៊ុន តូយូតា គ្រោងនិងបង្កើនការផលិតលើផលិតផលម៉ូដែលថ្មីឈ្មោះថា Toyota Triple Mirai ដែលជាប្រភេទរថយន្ដប្រណិត មានលក្ខណៈប្លែកជាងគេលើពិភពលោក មិនប្រើ សាំង ហាយប្រ៊ីត ពោល គឺ ប្រព័ន្ធ អ៊ីដ្រូសែន ល្បីបំផុតលើទឹកដីបស្ចឹមប្រទេស។
គម្រោងថ្មីដែលត្រៀមខ្លួនដំណើការនោះគឺ មានភាពខុសប្លែកគ្នាស្រឡះនៃការរំពឹងទុកកន្លងមករបស់ក្រុមហ៊ុនដោយសាតែមានតម្រូវការខ្ពស់ពីសំណាក់អ្នកគាំទ្រធ្លាប់ស្គាល់ និង ដឹងឮកន្លងមកពីផលិតផលមួយនេះ ។ កត្ដាដែលចង់លើកឡើងនោះគឺ ក្រុមហ៊ុននិងផលិត ត្រឹមតែ ៤០០ គ្រឿងប៉ុណ្ណោះសម្រាប់ ឆ្នាំ ២០១៥ ប៉ុន្ដែមិនដូច្នោះទេ គឺគម្រោងថ្មីក្រុមហ៊ុនចង់បន្ថែមទៅដល់ ៧០០ គ្រឿងសម្រាប់ ឆ្នាំ ២០១៥ ថែមទាំង ២០០០ គ្រឿងសម្រាប់ ២០១៦ និង ៣០០០ គ្រឿងសម្រាប់ ២០១៧ ។
យោងតាមរបាយការណ៍ ទទួលបានពីការពិព័រណ៍រថយន្ដទំនើបបានឲ្យដឹងថា ទិន្ន័យអ្នកគាំទ្រខ្ពស់គឺខាងក្រុម រាជរដ្ឋាភិបាលប្រទេសជប៉ុន ដល់ទៅ ៦០ ភាគរយដែលបានកម្មង់យកស៊េរីនេះ ហើយ ៤០ភាគរយទៀត ប្រជាជន ។ មិនត្រឹមតែប៉ុណ្ណោះទៀតសោត គ្រប់បណ្ដាសាខាចែកចាយ ក៏គាំទ្រទាំងស្រុងលើគម្រោងរបស់ក្រុមហ៊ុន មួយនេះ ផងដែរ ។
អាន៖ ក្រៅពីមិនប្រើសាំង ម៉ាស៊ូត និង ហាយប្រ៊ីត តើ រថយន្ដទំនើប Toyota Mirai 2016 ប្រើអ្វីវិញទៅ?
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed