ការទទួលទានដំណេកលក់ស្កប់ស្កល់ អាចធ្វើឱ្យមនុស្សគ្រប់រូប ពេលក្រោក ពីដំណេកមានអារម្មណ៍
ស្រស់ថ្លា មានកំលាំង និង ជឿជាក់ចំពោះខ្លួនឯង។ តើអ្វីទៅ ដែលអាចធ្វើឱ្យអ្នក ទទួលទានដំណេក
បាន ស្កប់ស្កល់ល្អ?
ខាងក្រោមនេះ យើងសូមណែនាំអ្នក ឱ្យសាកល្បងទទួលទាននូវប្រភេទអាហារ ៤ប្រភេទ ដូចខាង ដែលអាចជួយឱ្យលោកអ្នកគេងលក់ស្កប់ស្កល់បានយ៉ាងឆាប់រហ័ស។
ទឹកដោះគោជូរ៖ ផលិតផល ឬអាហារដែលអ្នកទទួលរាល់ថ្ងៃដូចជា ទឹកដោះគោជូរទឹកដោះគោឆៅ
គឺមានតួនាទី ធ្វើឱ្យអ្នកមានសុខភាពល្អ ដោយសារនៅក្នុងប្រភេទអាហារ ទាំងនេះគឺ សម្បូរដោយ
សារធាតុកាល់ស្យូម។ជាពិសេសវាថែមទាំងអាចជួយឱ្យអ្នកទទួលទាន ឆាប់ទទួលដំណេក និងទទួល
ទានដំណេកលក់ស្រួលផងដែរ។
ប៉េងប៉ោះ៖ ផ្លែប៉េងប៉ោះ និង ផ្លែឈើមួយចំនួនទៀត ដូចជា៖ ល្ហុង និងឪឡឺក គឺជាប្រភេទបន្លែ និង
ផ្លែឈើ មានផ្ទុកនូវសារធាតុ Lycopene ច្រើន ហើយសារធាតុនេះ មានតួនាទី ជួយជំរុញឱ្យអ្នកឆាប់
ចូលដំណេក និងទទួលទានដំណេកលក់ស្កប់ស្កល់ល្អ។
ស្តូរប័ររី៖ គឺជាប្រភេទផ្លែឈើធម្មជាតិម្យ៉ាង ដែលមានពណ៌ក្រហមទុំ ស្រស់ស្អាត និងមានរស់ជាតិ
ឆ្ងាញ់ពិសា និង សម្បូរទៅដោយ វីតាមីន C ដែលអាចជួយឱ្យអ្នក ទទួលទានដំណេកលក់ស្កប់ស្កល់
ស្រួលនៅពេលយប់។ សារធាតុវីតាមីន C មាននៅក្នុងផ្លែឈើ និងបន្លែមួយចំនួនទៀត ដូចជា៖ ម្នាស់
ល្ហុង ខាត់ណា និង ម្ទេសផ្លោក។
បន្លែបៃតង៖ ប្រភេទបន្លែពណ៌បៃតងដែលអ្នកទទួលទានរាល់ថ្ងៃ គឺសម្បូរដោយសារធាតុកាល់ស្យូម
មានដូចជា៖ ស្លឹកបន្លែបៃតង សាឡាដ និង គ្រប់ប្រភេទបន្លែបៃតង គឺមានផ្ទុកនូវសារធាតុ កាល់ស្យូម
ច្រើន ដែលមានអត្ថប្រយោជន៍ ចំពោះសុខភាព។ ម្យ៉ាងវិញទៀត វាមានតួនាទីធ្វើឱ្យអ្នកមានអារម្មណ៍
ថាអស់កំលាំងល្វើយនិងធ្វើឱ្យឆាប់ចូលគេង៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ health