CamNews

ព័ត៌មានអន្តរជាតិ 

ឃ្មុំពិឃាត ជាង ៤ ម៉ឺនក្បាល បើកការវាយប្រហារ បុរសចំណាស់ម្នាក់ រហូតដល់ស្លាប់

ព័ត៌មានអន្តរជាតិ​  ៖  ​បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស  ស្កាយ ​​ ដែល
ទើបតែបានចេញផ្សាយកាលពីវេលាព្រឹកមិញនេះបានគូសបញ្ជាក់អោយដឹងថា បុរសម្នាក់
ដែលជាពលរដ្ឋ រស់នៅរដ្ឋ តិចសាស់ សហរដ្ឋអាមេរិក ត្រូវបានរកឃើញថា បានស្លាប់បាត់
បង់ជីវិតនៅនឹងកន្លែង បន្ទាប់ពីមានការវាយប្រហារពីសំណាក់ហ្វូងសត្វឃ្មុំ ដល់ទៅ ៤ ម៉ឺន
ក្បាល។

គួរបញ្ជាក់ផងដែរថា បុរសដែលបានស្លាប់បាត់បង់ជីវិតរូបនេះមានឈ្មោះ Larry Goodwin
វ័យ ៦២ ឆ្នាំ។ ហើយបើនិយាយពីមូលហេតុ ដែលបានបណ្តាលអោយហ្វូងសត្វឃ្មុំដ៏ច្រើន
ទាំងនេះ បើកការវាយប្រហារទៅលើរូបគាត់នោះ ក៏ព្រោះតែគាត់បានបើកត្រាក់ទ័រ ទៅប៉ះ
នឹងគំនរឈើ ដែលជាសំបុកឃ្មុំទាំងនេះ។

លើសពីនេះ    ប្រភពសារព័ត៌មានដដែល ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ពពួក
សត្វឃ្មុំប្រភេទនេះ  គឺជាពពួកសត្វឃ្មុំកំណាចបំផុត  របស់អាហ្រ្វិក  ដែលគេអោយឈ្មោះ
ថា ឃ្មុំពិឃាត "killer bees" ។លោក Allen Miller ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំកំណាច
ទាំងនេះ ក៏បានអះអាងផងដែរ  ដោយសារតែវាសាហាវបែបនេះហើយ  ទើបពេលខ្លះចង់
អោយគាត់ដើរចេញពីមុខជំនួញមួយនេះ តែមកទល់នឹងពេលនេះសំបុកឃ្មុំ ដែលផ្ទុកទៅ
ដោយឃ្មុំជាង ៤ ម៉ឺនក្បាលមួយនេះ ត្រូវបានបំផ្លាញចោលហើយ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ


Tags: international news strange news unbelievable news pic