ថ្មីៗនេះ Samsung បានបង្ហោះនូវវីដេអូមួយ និយាយពីការរចនាម៉ូតរបស់ស្មាតហ្វូន Galaxy S 4។
ក្រុមហ៊ុនបានបង្ហើបឲ្យដឹងថា Style រចនាម៉ូតអនុវត្តលើ Galaxy S III ត្រូវបានយកតាមធម្មជាតិ
ចំណែក S 4 ក្រុមហ៊ុនបានឆ្លើយថា "ធ្វើយ៉ាងណា ពួកយើងអាចផ្លាស់ប្តូរជីវិតរស់នៅរបស់មនុស្ស
តាមទិសដៅដែលល្អជាងមុន"។
ក្រុមហ៊ុនចង់ឲ្យការរចនាម៉ូតរបស់ S 4 "សក្តិសម" ទើបបានបន្ថយនូវកំរិតកោងៗតាមគែមៗនៃស្មាត
ហ្វូន ទន្ទឹមនឹងនោះ ធ្វើឲ្យស្មាតហ្វូនស្តើងជាងមុន និងតំឡើងទំហំអេក្រង់។ ក្រុមហ៊ុនក៏ចង់បង្ហាញនូវ
ផលិតផលមួយ "មិនដូចអ្វីដែលអ្នកធ្លាប់បានជួប" កាលពីពេលមុន។ ក្រុមវិស្វកររបស់ Samsung
បានឲ្យដឹងបន្ថែមថា ពួកគេចង់បង្ហាញណែនាំដល់អ្នកប្រើប្រាស់ "បណ្តាធាតុដែលធ្វើឲ្យអារម្មណ៍រំភើប
រំជួលចិត្ត" តាមរយះ CMF - color, material, finish ។
ទស្សនាវីឌេអូខាងក្រោម ៖
ដោយ៖ សិលា
ប្រភព៖ TTE