យានយន្ដ៖ ស្របនឹងល្បឿនដំណើរការវិវត្ដន៍បចេ្ចកវិទ្យាកាន់តែទំនើប ផលិតផលថ្មីមួយដែលមានឈ្មោះថាZero DS ស៊េរី ២០១៥ ក៏កំពុងតែលាតត្រដាងស្លាបវាយលុកទីផ្សារប្រកួតប្រជែង ម៉ូតូធំ ជាមួយនិងការសម្រេចបាន នូវប្រព័ន្ធគ្រប់គ្រងថ្មីដែលមិនចាំបាច់ ឲ្យលោកអ្នកខ្វាយខ្វល់ពី បញ្ហាចំណាយលើថ្លៃសាំងដូចម៉ូតូធំដ៏ទៃឡើយ។
Zero DS គឺជាផលិតផលស៊េរីថ្មីដែលក្រុមហ៊ុនផលិតម៉ូតួ Zero នៅសហរដ្ឋអាមេរិក ទើបនិងសម្រេចបាននៅ ចុងឆ្នាំ ២០១៤ នេះ។ ប្រវត្ដិនៃការបង្កើតក្រុមហ៊ុននេះឡើងគឺតាំងពីឆ្នាំ ២០០៦ មកម្ល៉េះ ហើយក្រុមហ៊ុនផលិតចេញ ៦ ស្នារដៃរូចទៅហើយ គឺមានដូចជា Zero S, Zero DS, Zero, X Zero MX និង Zero XU ហើយរាល់ផលិតផលទាំងអស់ ក្រុមហ៊ុនផលិតតែម៉ូតូដែលមិនប្រើសាំងប៉ុណ្ណោះ។ ស្របជាមួយគ្នានោះផងដែអ្វីដែលកានតែប្លែក គឺ ម៉ូដែលស៊េរីចុងក្រោយ Zero DS នេះតែម្ដង គឺមានលក្ខណៈប្លែក ទំនើប និង ទាក់ទាញជាខ្លាំង។
លក្ខណៈសម្បត្ដិរបស់ Zero DS ២០១៥ គឺជាប្រភេទម៉ូតូធំ ប្រើដុំសាកភ្លើង ជំនួសប្រើសាំង ដែលអាចចំណាយពេលត្រឹមតែ ៦.៦ ម៉ោងលើការសាកលើកដំបូង ហើយ ក្រោយបន្ដមកទៀត គ្រាន់តែសាកត្រឹមតែ ៣.៩ ម៉ោងប៉ុណ្ណោះគឺវានឹងពេញ ១០០ % ។ ប្រើខ្សែពានអូសជំនួស ច្រវាក់ និង ប្រើហ្វ្រាំងប្រេងមុខក្រោយ ។ ប្រើខ្នាតរង្វាស់ល្បឿន ឌីជីថល ដែលអាចបង្ហាញចំនួនល្បឿនដោយស្វ័យប្រវត្ដិ ។ ប្រើសមាសភាពលេខ អូតួ ដែលអាចរត់បានល្បឿនកំពូលដល់ទៅ ១៥៧ គឺឡូម៉ែត្រក្នុងមួយម៉ោង។ សមាសភាពដែលអាចផ្ទុកបានអាចដល់ទៅ ១៧៩ គឺឡូក្រាម ។ ចំពោះតម្លៃវិញគឺ ១៣៣៤៥ ដុល្លារ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed