យានយន្ដ៖ BMW កន្លងមកយើងទាំងអស់គ្នាធ្លាប់បាន ឮ និង ស្គាល់ថា ជាក្រុមហ៊ុនទទួលបានការគាំទ្រច្រើន ទាំងក្នុង និង ក្រៅប្រទេស។ រហូតមកពេលនេះ ក្រុមហ៊ុនសូមបន្ថែមនៃការរចនាម៉ូតថ្មីមួយទៀត ប៉ុន្ដែមិនមែនជារថយន្ដទេ នោះគឺជា ម៉ូតូ ដែលប្រើម៉ូដែល BMW F800 GS 2015 ។
ស្របនិងការរីកចម្រើន ស្ទើតែគ្រប់សម័យកាល ក្រុមហ៊ុន បានខិតខំប្រឹងប្រែង យ៉ាងអស់ពីចិត្ដពីថ្លើម ដើម្បីបំពេញតម្រូវការអតិថិជន យ៉ាងណាមិញដូចជា BMW F800 GS ដែលជាប្រភេទទម្រង់ម៉ូតូ ស្ថិតក្នុងលំដាប់ ថ្នាក់ខ្ពស់ ប្រកបទៅដោយ ភាពសាកសម គ្រប់ស្រទាប់វណ្ណៈ នៃអ្នកប្រើប្រាស់។
BMW F800 GS ត្រូវបានក្រុមហ៊ុន ឧទ្ទេសនាមថា ជាតួអង្គដែលសំខាន់បំផុត សម្រាប់ផ្ដល់ឲ្យរាល់អ្នកប្រើប្រាស់ នូវទំនុកចិត្ដសព្វគ្រប់បែបយ៉ាង ទាំង ទំនើប គុណភាព និង ថាមពល ។ ទំនុកចិត្ដដ៏ល្អបែបនេះ BMW F800 GS ត្រូវបានបំពាក់ឡើង នូវកម្លាំងម៉ាស៊ី ៧៩៨ សេសេ ផ្ដុំដោយ សមាសភាព ២ ម៉ាស៊ីន និង មានដំណាក់កាលម៉ាស៊ីន ៦ លេខ អាចប្រើប្រាស់ល្បឿនកំពូលដល់ទៅ ២០០ គ.ម ក្នុងមួយម៉ោង។ ហើយចំពោះតម្លៃលក់ទីផ្សារ គឺ $12,190 ។ សូមទស្សនារួបភាពទាំងអស់គ្នា៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed