CamNews

តារា 

My love ក្រុមតារាចម្រៀង និងរាំ ហាក់ស្ងៀមស្ងាត់ ខណៈរដូវវស្សា ចូលមកដល់ ?

ព័ត៌មានកំសាន្ត ៖ ខណៈមានសមត្ថភាព និងជំនាញខុសៗពីគ្នា តួយ៉ាងរួមមានដូចជា Mix បទចម្រៀង បំបែកក្បាច់រាំ ក៏ដូច​ជា រចនាម៉ូតសម្លៀកបំពាក់ ដោយខ្លួនឯងនោះ ទាំងអស់នេះហើយជាចលករមួយ ដ៏មានប្រសិទ្ធភាព ញ៉ាំងអោយសមាជិក ក្រុមតារាចម្រៀង និងរាំ   My ​Love ជួបប្រជុំគ្នា បង្កើតបាន​ជា​ក្រុមឡើង ក្នុងអំឡុងឆ្នាំ ២០១២ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ    ជាមួយ​ នឹង សមត្ថភាព ច្រៀង និងរាំ ដ៏  ទាក់ទាញ របស់ក្រុមខ្លួន ដែល មានសមាជិក ដល់ទៅ ៥ រូបនោះ ក្រុមតារាចម្រៀង និងរាំមួយនេះ  ទទួលបានការគាំទ្រជាច្រើន ពីសំណាក់ស្រទាប់យុវវ័យ មិនត្រឹមតែប៉ុណ្ណោះ តែងតែបង្ហាញវត្តមាន របស់ក្រុមខ្លួននៅតាមបណ្តាកម្ម វិធីប្រគុំតន្ត្រីយុវវ័យមួយចំនួន (A1 Concert , តន្រ្តីយុវវ័យ  , តន្រ្តីពិសេស , តន្រី្តថ្ងៃអាទិត្យ  , តំបន់ យុវ វ័យ ) នៅតាមស្ថានីយ័ទូរទស្សន៍ ក្នុងស្រុក រួមមានដូចជា  ស៊ីធិអិន  ម៉ាយធីវី  អាស៊ីអាគ្នេយ៍ HMHDTV ជាដើម ក្រោយពីទទួលបានការគោរពអញ្ជើញ ពីម្ចាស់កម្មវិធីប្រគុំតន្រ្តី ទាំងនោះដោយផ្ទាល់ ។

ផ្ទុយមកវិញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈរដូវវស្សាចូលមកដល់នោះ បើតាមការ សង្កេតបញ្ជាក់អោយបានថា ក្រុមមួយនេះ ហាក់បីដូចជាមានភាពស្ងប់ស្ងាត់បន្តិច នេះមកពីមូលហេតុ វត្ត មានរដូវវស្សាឬក៏យ៉ាងណា ?​ ក៏ប៉ុន្តែបើតាមការអោយដឹង ពីប្រភពជិតស្និទ្ធ ក្រុមតារា ចម្រៀងមួយ នេះ បញ្ជាក់ បាន   អោយដឹងថា មិនចំពោះតែហេតុផល ក្នុងការមកដល់ នៃរដូវវស្សាតែប៉ុណ្ណោះទេ តែ ក្រុមមួយ នេះក៏កំពុង     តែសម្ងំ  ហាត់សម  បទថ្មី  អមជាមួយនឹងក្បាច់រាំ នាំមកជូនលោកអ្នក ដោយ សមាជិក ក្រុម ទាំង ៥ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។

ដោយឡែក  ពី  ពិភពសិល្បៈ បើទោះជា មានភាពស្ងាត់បន្តិច  ក៏ដោយ    ចុះ តែមិនប្រាកដថា​ នៅក្នុង បណ្តាញ ទំនាក់ទំនងសង្គម ហេ្វសប៊ុក   របស់ពួកគេ មានភាពស្ងប់ស្ងាត់ដូចគ្នានោះទេ ពោល ជាមួយ នឹងទំព័រ របស់    ពួកគេ  ក៏ដូចជា  ​គណនីផ្ទាល់ របស់ពួកគេ ពិតជា  ទទួលបានការគាំទ្រ ជាខ្លាំងពី សំ ណាក់  មិត្តយុវវ័យ ។ តើ នឹងមានការនាំមក ជូន នូវអ្វីដែលប្លែក ជា ចំណី ចក្ខុ អាចរួមមានក្បាច់រាំ ថ្មីៗ និង ប្លែកៗ ដែរឬទេ បន្ទាប់ពីបាត់ ខ្លួនមួយរយៈ ដូច្នេះ   មានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នា ក្នុង អំឡុងពេល ដ៏ខ្លីខាងមុខនេះ ៕

                                                             រូបភាព ក្រៅឆាក

                            សកម្មភាព ក្រៅឆាក ថតខ្សែភាពយន្ត លងម៉ាឆ្ងាញ់


Tags: National news local news social news Cambodia Khmer Asia Phnom Penh