CamNews

យល់ដឹង 

ទទួលទានផ្លែប៉ម ជួយឱ្យធ្មេញស ភ្លឺរលោង

ផ្លែប៉ែស គឺជាប្រភេទផ្លែម្យ៉ាងដែលមានឱជារសឆា្ងញ់ពិសា ដែលមានដើមកំណើតដំបូងនៅ
ក្នុងប្រទេសចិន។ បច្ចុប្បន្ន ផ្លែប៉ែសមាននៅគ្រប់នៅទីកន្លែងនៅលើពិភពលោក ដោយសារ
តែរស់ជាតិដ៏ឆ្ងាញ់គួរឱ្យចង់ទទួលទានរបស់វា។ ម្យ៉ាងវិញទៀត ផ្លែប៉ែស គឺសម្បូរទៅដោយ
ប្រភពនៃវីតាមីន ជាតិរ៉ែ សារធាតុការពារប្រតិកម្មអ៊ុកស៊ីត និងសារធាតុចិញ្ចឹមជាច្រើនទៀត
។ ផ្លែប៉ែស គឺសម្បូរដោយសារធាតុចិញ្ចឹមរាងកាយដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះ
សុខភាព ដែលនាំឱ្យប្រជាជន មកពីគ្រប់ទិសទី  ចាប់ផ្តើមទទួលទានផ្លែប៉ែស ធ្វើជាអាហារ
ប្រចាំថ្ងៃ។

ខាងក្រោមនេះ  គឺជាអត្ថប្រយោជន៍  ដ៏សំខាន់  នៃការទទួលទានផ្លែប៉ែស  ចំពោះសុខភាព
រាងកាយ។

ជួយឱ្យធ្មេញស ភ្លឺរលោង៖ ផ្លែប៉មគឺជាផ្លែឈើធម្មជាតិ ដ៏មានអត្ថប្រយោជន៍បំផុតសំរាប់
សុខភាពមាត់ធ្មេញរបស់អ្នក ជួយឱ្យធ្មេញសភ្លឺ រលោង ដោយគ្រាន់តែ អ្នកយកផ្លែប៉មទាំង
មូលមកទទួលទាន ដោយទំពារ ជាការស្រច។

ការពារភ្នែកឱ្យមើលឃើញច្បាស់៖ សារធាតុ Beta-carotene  គឺមានតួនាទីយ៉ាងសំខាន់
សំរាប់ថែរក្សាសុខភាពភ្នែក និងផ្លែប៉ែស ដែលមានផ្ទុកនូវសារធាតុការពារប្រតិកម្មអ៊ុកស៊ីត
ជាមួយនឹង វីតាមីន A និង C។ ការទទួលទានផ្លែប៉ែសបានទៀងទាត់ អាចជួយជំរុញឱ្យចក្ខុ
(ភ្នែក) របស់អ្នកមានសុខភាពល្អ មើលឃើញបានឆ្ងាយ និង ច្បាស់ល្អ  ដោយកើនឡើងនូវ
ចលនាឈាមរត់បានស្រួល តាមរយៈរាងកាយរបស់អ្នក។

សារធាតុ​ Beta-carotene ក៏ដើរតួនាទី ក្នុងការជួយចិញ្ចឹម និង ការពារ ក្រដាសភ្នែកនៅក្នុង
ភ្នែករបស់អ្នកពីគ្រោះថ្នាក់នៃជំងឺភ្នែកផ្សេងៗ។ ជាពិសេស វាអាចជួយការពារបានយ៉ាងល្អ
នូវជំងឺភ្នែកឡើងបាយ ឬ ជំងឺដុះកន្ទុយថ្លែនក្នុងភ្នែក និង ការពារជំងឺភ្នែកផ្សេងៗ  ទៀតមិន
ឱ្យឆ្លង ឬ រាលដាលពីភ្នែកល្អ ទៅជាមានបញ្ហា។

ជួយឱ្យស្បែកសម៉ដ្ឋមានសុខភាពល្អ៖ ផ្លែប៉ែស គឺជាប្រភេទផ្លែឈើ  ដែលសម្បូរដោយ
វីតាមីនA និងC ដែលមានអត្ថប្រយោជន៍ចម្បងក្នុងការថែរក្សាស្បែកឱ្យមានសុខភាពល្អ។

វីតាមីនA ផ្តល់សំណើច ទៅឱ្យស្បែក  ដែលជួយជំរុញឱ្យ  ស្បែកប្រែក្លាយទៅទន់ ម៉ដ្ឋ និង
ភ្លឺរលោង។ វីតាមីន C គឺមានអនុភាព ដ៏ខ្លាំងក្លាដែលអាចជួយការពារស្បែក ពីការខូតខាត
បានយ៉ាងមានប្រសិទ្ធិខ្ពស់។

គ្រាន់តែទទួលទានផ្លែប៉ែស  មួយផ្លែ ក្នុងមួយថ្ងៃ នឹងអាចជួយថែរក្សារស្បែក  របស់អ្នកឱ្យ
ដុះលូតលាស់   យ៉ាងល្អឥតខ្ចោះ។ អ្នកក៏អាច  យកផ្លែប៉ែស  ដុសខាតទៅលើស្បែករបស់
អ្នក ដោយផ្ទាល់  ដើម្បីព្យាបាលកំចាត់ រង្វង់ខ្មៅ ឬស្នាមអុជខ្មៅ និង បំបាត់ស្នាមជ្រួញនៅ
លើស្បែក។

ការពារជំងឺមហារីក៖ ផ្លែប៉ែសគឺមានផ្ទុកនូវសារធាតុការពារប្រតិកម្មអ៊ុកស៊ីតច្រើន ដែល
ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយការពារកោសិកាដែលកើតមានរោគមហារីក។ផ្លែប៉ែស
ត្រូវបានគេស្គាល់យ៉ាងពិសេសថា សំរាប់ការពាររាងកាយប្រឆាំងនឹងជំងឺសួត ពោះវៀនធំ
ជំងឺមហារីកមាត់ និង មហារីកដោះ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖​ besthealthmag

 


Tags: knowledge health benefits of eating apples