CamNews

សុខភាព 

ផលល្អ និងផលអាក្រក់ នៃការសម្រកទម្ងន់ ដោយបាយកក

តាមការសិក្សារបស់ក្រុមអ្នកសិក្សាផ្នែកអត់អាហាររបស់ជប៉ុនបានឱ្យដឹងថាការហូបបាយកកគឺ
អាចធ្វើឱ្យក្រពះនឹងបានយូរមិនឆាប់ឃ្លាន។ មិនត្រឹមតែប៉ុណ្ណោះប្រសិនបើប្រើប្រាស់ត្រឹមត្រូវវា
អាចជួយសម្រួលនិងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានទៀតផង។

ហេតុនេះហើយទើបភាគច្រើននៅជប៉ុនគេច្រើនប្រើប្រាស់អាហារជាមួយបាយកកដូចជា Sushi
Kimbab ជាដើម។ ប៉ុន្តែការប្រើប្រាស់ បាយកក ទាំងនេះអាចមានបញ្ហាផងដែរព្រោះគេដឹងថា
ការហូបបាយកកច្រើន អាចបណ្ដាលឱ្យមានបញ្ហាខួរក្បាល គឺឈឺក្បាល និងឈឺមួយចំហៀង
ក្បាលជាដើម។

ការហូបម្ហូបត្រជាក់ និងបាយកកពិតជាអាចជួយឱ្យឆ្អែតបានយូរពិតមែន ប៉ុន្តែអ្នកដែលប្រើវិធីនេះ
ក្នុងការសម្រកទម្ងន់គួរណាគិតឱ្យបានច្បាស់ ព្រោះការញុំាអាហារត្រជាក់ វាអាចបណ្ដាលឱ្យការ
កិនអាហាររបស់ក្រពះមានបញ្ហា គួបផ្សំជាមួយបាយកកដែលអាចនាំឱ្យឈឺក្បាលទៀតនោះ ដូច
នេះហើយអ្នកដែលខ្សោយមិនគួរណាប្រើប្រាស់វិធីនេះនោះទេ៕

ដោយ៖ ផានិត
ប្រភពពី៖ K14 


Tags: lifestyle knowledge