CamNews

ជីវិត និងការងារ 

បុរសម្នាក់ សន្សំគ្រឿងផាត់មុខ រាប់ពាន់មុខ

បុរសណាទៅដែលមានគំនិតក្នុងការរៀបចំរក្សាទុកគ្រឿងសំអាងនោះ? ប្រហែលជាគ្មានទេមើល
ទៅ ហើយប្រសិនបើមាននោះប្រហែលជាគេគិតថាជាមនុស្សខ្ទើយហើយមើលទៅតែមិនមែន
សំរាប់លោក Kang Seong Hyun នោះទេ។

បុរសជនជាតិកូរ៉េរូបនេះបានរៀបចំសន្សំទុកនូវគ្រឿងសំអាងជាង ៨០០០ ប្រភេទខុសៗគ្នា លោក
បានប្រាប់ឱ្យដឹងថាលោកបានរៀបចំក្នុងការប្រមូលទុកដាក់គ្រឿងសំអាងទាំងនេះតាំងពីនៅថ្នាក់
វិទ្យាល័យមកម្ល៉េះ។ គាត់បានប្រាប់ផងដែរថា ការពិតទៅគាត់បានប្រើប្រាស់វាពីដើមឡើយហើយ
សង្កេតឃើញថាមានលទ្ធផលល្អ ទើបគាត់បានដើរស្វែងរកផលិតផលថ្មីៗមករក្សាទុកបានរហូត
ដល់ទៅរាប់ពាន់មុខបែបនេះទៅ។

មិនត្រឹមតែរក្សាទុកនោះទេលោក Kang Seong Hyun ក៏ជាគ្រូបង្រៀនផាត់មុខជំនាញម្នាក់ផងដែរ
ក្នុងនោះមានមនុស្សជាច្រើនបានចាត់ទុកគាត់គឺជាបីតានៃការផាត់មុខ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: lifestyle knowledge