ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទីភ្នាក់ងារសារព័ត៌មានបរទេស ដឺមីរ័រ បានអោយ
ដឹងថា ចោរចិត្តសឿង និង ហ៊ានក្លាមួយរូប ត្រូវប្រឈមក្នុងការជាប់ពន្ធនាគារដល់ទៅ ២ ឆ្នាំ
បន្ទាប់ពីការចេញធ្វើសកម្មភាពលួចឆ្មក់ចូលក្នុងស្ថានីយ៍ប្រេងឥន្ទនៈមួយកន្លែង ស្របពេល
ដែលយកថង់ប្លាស្ទិចថ្លា មកបិទបាំងអត្តសញ្ញាណរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា ចោរចិត្តសឿងរូបនេះ មានឈ្មោះ Jamie Neil វ័យ ៤១ ឆ្នាំ។ ជាការពិត
បើទោះជាមានការប្រកាសអាសន្ន ពីសំណាក់ក្រុមបុគ្គលិក ប្រចាំស្ថានីយ៍ប្រេងឥន្ទនៈ ក៏
ចោរមួយរូបនេះ នៅតែបន្តការរត់គេចខ្លួនបាត់ដោយសុវត្ថិភាពដដែល។
តែជាអកុសល បន្ទាប់ពីមានការបញ្ជាក់អត្តសញ្ញាណ ស្របពេលដែលប្រមាញ់រូបភាពជាប់
តាមរយៈកាម៉េរ៉ាសុវត្ថិភាពនោះ ចោររូបនេះ ពីរថ្ងៃក្រោយ ក៏ត្រូវបានក្របូចជាប់ដោយក្រុម
មន្រ្តីប៉ូលីស។
គួររំឭកផងដែរថា ករណីចោរកម្ម ចេញធ្វើសកម្មភាពលួចឆ្មក់ចូលក្នុងស្ថានីយ៍ប្រេងឥន្ទនៈ
មួយកន្លែងនេះ បានកើតឡើងកាលពីពេលកន្លងទៅ ក្នុងប្រទេសអង់គ្លេស ។ យ៉ាងនាមិញ
បន្ទាប់ពីមានការតាមចាប់ជាប់ លោក Jamie Neil ដែលត្រូវជាចោរចិត្តសឿងរូបនេះត្រូវផ្តន្ទា
ទោសអោយជាប់ពន្ធនាគារដល់ទៅ ២ ឆ្នាំ កាលពីថ្ងៃសុក្រកន្លងទៅ ៕
ដោយ ៖ ពិសី
ប្រភព ៖ ដឺមីរ័រ