យានយន្ដ៖ ស្ទើតែមិនគួរឲ្យជឿឡើយថា មានតម្លៃរថយន្ដមួយគ្រឿងអាចរាប់ចូលក្នុងខ្ទង់លាន ធ្វើឲ្យកក្រើកសង្គមលំដាប់ថ្នាក់ជីវិតខ្ពស់ ដែលកន្លងមកធ្លាប់តែឮគេនិយាយតៗគ្នា ប៉ុន្ដែនៅពេលនេះ ក្រុមហ៊ុនផលិតរថយន្ដទំនើប Ferrari របស់អ៊ីតាលី សូមប្រកាសជាសាធារណៈថា ស៊េរីថ្មី ឆ្នាំ ២០១៥ Ferrari FXX K នឹងដំណើរការលក់ក្នុងទីផ្សារហើយ គឺតម្លៃ ២.៧ លានដុល្លារ ។
រថយន្ដទំនើប Ferrari FXX K ២០១៥ គឺជាប្រភេទរថយន្ដដែលក្រុមហ៊ុនបានរចនាឡើង ជាមួយនិង ភាពល្អឥតខ្ចោះ ទាំងប្រព័ន្ធនៃការឆ្នៃម៉ូត និង គុណភាពកម្លាំងម៉ាស៊ីន ឲ្យសាកសមទៅនឹងតម្លៃខ្លួនលើទីផ្សារ ។ទន្ទឹមនិងការប្រកាសតម្លៃទីផ្សារផងដែរ ក្រុមបានបន្ដទៀតថា វាគឺរឿងមួយពិបាកនឹងថ្លែងអំពីតម្លៃ និង គុណភាព ខណៈពេលដែរប្រិយមិត្ដមិនទាន់បាន ស្គាល់ច្បាស់ពីសេចក្ដីសុខដែល Ferrari FXX K និងផ្ដល់ឲ្យអ្នក យ៉ាងពិសេសបំផុត ។ ចំពោះ ភាពស្រណុកសុខស្រួលរបស់ Ferrari FXX K ដែលផ្ដល់ឲ្យអ្នកនេះ គឺមិនដូចជារថយន្ដធម្មតាឡើយ ដោយគ្រាន់តែការបង្ហាញខ្លួនក្នុងពិធីប្រកួតប្រណាំងរថយន្ដលំដាប់ថ្នាក់ពិភពលោក Ferrari តែងតែទទួលបានការជក់ចិត្ដជាខ្លាំង អ្នកបើកបរ ។
លក្ខណៈសម្បត្ដរបស់ Ferrari FXX K 2015 គឺជាប្រភេទរថយន្ដប្រើប្រាស់កម្លាំង ល្បឿនជាមួយសមាសភាពចំនួន ១២ ម៉ាស៊ីន (V12) ខ្នាតរង្វាស់ ៦.៣ liter អមនឹងខ្នាតរង្វាស់កម្លាំង ១០០០ សេះ ប្រើប្រអប់លេខដៃ ដែលមាន ចំនួន ៧ លេខ អាចរត់បានល្បឿនលឿនបំផុត ដល់ទៅ ៣៤៩ គ.ម ក្នុងមួយម៉ោង។ ហើយចំពោះសម្លេងវិញ ក្រុមហ៊ុន Ferrari ទទួលបានការកោតសរសើរជាខ្លាំផងដែរ លើការឆ្នៃសម្លេងរថយន្ដបានលឺលាន់ខ្ទរ ខ្លាំងជាងគេ។
តោះទស្សនារួបភាពទាំងអស់គ្នា៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed