ព័ត៌មានអន្តរជាតិ ៖ បើទោះជាមានការវាយប្រហារ តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យា ខ្ពស់ក៏ដោយចុះ កងទ័ពប្រទេស អ៊ីរ៉ាក់ ក៏កំពុងតែស្ថិតនៅក្នុងសភាព ច្របូកច្របល់នៅឡើយ ខណៈក្រុមឧទ្ទាម ក៏ដូច ជាក្រុមសកម្មប្រយុទ្ធដ៏សកម្ម ក្នុងប្រទេសរបស់ខ្លួន ក្រុម ISIL បាននឹងបន្តធ្វើការវាយប្រហារ ដណ្តើម កាន់កាប់បណ្តាទីក្រុង បន្ថែមទៀត ។
ថ្មីៗនេះ ក្រុមឧទ្ទាមខាងលើ បានធ្វើការ វាយប្រហារ ដណ្តើម គ្រប់គ្រង និង រើបអូសបាននូវព្រំប្រទល់ ដែនជាប់ប្រទេស ស៊ីរី ក៏ដូចជា ក្រុងពីរផ្សេងទៀត នៅភាគខាងលិច ប្រទេសអ៊ីរ៉ាក់ និង ក្រុង Rutba មានរយៈចម្ងាយ ប្រមាណជាង ១៥០ គ.ម ពីប្រទេស Jordan ស្របពេលដែល ក្រុមកងជីវពល ងើប ចេញអំពី ប្រជាពលរដ្ឋ ក្រុម Sunni នៅពីក្រោយ នាយករដ្ឋមន្រ្តី Nouri al-Maliki ពួកគេក៏កំពុងតែធ្វើ ការតស៊ូជាខ្លាំង ក្នុងការការពារ ទីក្រុង បាដាដ របស់ខ្លួន ជាជាង អោយធ្លាក់ចូលទៅក្នុងដៃ ក្រុមឧទ្ទាម បន្ថែមទៀត ។
លោក Hassan Rouhani បេក្ខភាព ប្រធានាធិបតី ប្រទេស អ៊ីរ៉ង់ ចេញសេចក្តីព្រមាន ពីទីក្រុង Tehran អោយដឹងថា ត្រូវតែបញ្ជប់ អំពើហឹង្សាទាំងនេះ មុនពេលនឹងមានការបញ្ចប់ពិធី បុណ្យ Ramadanស្រប ពេលដែល លោក បានព្រមានទៅបណ្តាក្រុម ឧទ្ទាម ដែលកំពុង តែកាន់កាប់ បណ្តាក្រុងមួយចំនួន អោយដឹងថា ៖ ជាការពិត វាគឺជាលុយ ពោល លុយដុល្លារ ផ្ទាល់តែម្តង ដែលនៅពីក្រោយ បណ្តាក្រុម ភារវរករ នាពេលនេះ ទុកអោយខ្ញុំ ជាអ្នកប្រាប់ពួកគេ ថ្ងៃស្អែក ជាពេលដែល ពួកគេត្រូវតែប្រឈមមុខ ជាមួយនឹង ក្រុមកងជីវពលវិញម្តងហើយ ។ បើតាមការអោយដឹង លោក John Kerry រដ្ឋលេខាធិការ សហរដ្ឋអាមេរិក បច្ចុប្បន្នភាព កំពុងតែមានវត្តមាន នៅទីក្រុង Cairo រូបលោក នឹងហោះទៅកាន់ប្រ ទេសអ៊ីរ៉ាក់ ដើម្បីធ្វើការពិភាក្សា ទៅលើស្ថានការណ៍ កាន់តែអាក្រក់ឡើងៗ ក្នុងប្រទេសនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ