CamNews

ជីវិត និងការងារ 

អស្ចារ្យមែន! អាងហែលទឹកកំសាន្ដ អាចងូតទឹកក្ដៅបាន

 
ហូឡង់៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីពេលថ្ងៃទី ០៣ តុលាម្សិលមិញ
នេះថា ដើម្បីអោយអ្នកទេសចរណ៍ មានការប្លែកអារម្មណ៍ ក៏ដូចជាអាចទទួលបានការងូត
ទឹកកំសាន្ដនៅកណ្ដាលទន្លេបាននោះ ក្រុមហ៊ុន Automobileមួយ របស់ប្រទេសហូឡង់ បាន
ផលិតអាង ឬចានក្លាំ (Tub) ធំល្មមមួយ ដែលអាងនោះ អាចបណ្ដែតខ្លួនលើទឹក បានយ៉ាង
សុវត្ថិភាព។


តាមការអោយដឹងពីក្រុមហ៊ុនផលិតអាងបណ្ដែតទឹកនេះ បានអោយដឹងថា អាងនេះគឺមាន
ទំហំខុសៗគ្នា ពោលគឺ ១១០សង់ទីម៉ែត្រ ២៤០សង់ទីម៉ែត្រ និង ៣៨០សង់ទីម៉ែត្រ។ អាង
នេះទៀតសោត គឺអាចផ្ទុកអ្នកកំសាន្ដបានរហូតដល់ ៨នាក់ឯណ្ណោះ។

 

អ្វីដែលអស្ចារ្យសម្រាប់អាងបណ្ដែតទឹកនេះគឺថា អាងនេះអាចផ្ទុកទឹកបានចំណុះដល់ទៅ
២,០០០លីតឯណ្ណោះ។ ពិសេសជាងនេះទៅទៀត គឺអាងនេះ ត្រូវបានផលិតឡើងដោយ
មានបំពង់ផ្សែង និងម៉ាស៊ីនលេខអូតូសម្រាប់បង្កើតទឹកក្ដៅបាន ដែលទឹកក្ដៅនោះគឺមាន
កម្រិត ៣៨អង្សា ដែលវាអាចផ្ដល់ភាពងាយស្រួលដល់ភ្ងៀវកំសាន្ដក្នុងការឆ្ពុង៕

ដោយ៖ នារី
ប្រភព៖ dailymail

 

 

 


Tags: lifestye living tob relaxe on waterNetherlands