CamNews

យល់ដឹង 

វិធីព្យាបាលកំចាត់ សក់ជ្រុះ ឱ្យដុះលូតលាស់ បានឆាប់រហ័ស

បញ្ហាសក់ជ្រុះ សក់ស្តើង ឬ សក់មានសុខភាពមិនល្អ បណ្តាលមកពីស្បែកក្បាលស្ងួតពេក
ឬ បណ្តាលមកពីការប្រើផលិតផលមិនត្រូវនឹងស្បែកក្បាល។ មួយវិញទៀត អាចបណ្តាល
មកពី អ្នកមិនបានជូតសំអាតសក់របស់អ្នកឱ្យបានស្ងួតល្អ ក្រោយពីងូតទឹករួច  ទុកយូរទៅ
នឹងធ្វើឱ្យសក់របស់អ្នកខូច បង្កើតជាអង្គែ សក់បែកចុង សក់ជ្រុះ ជាដើម។

ដូច្នេះ ដើម្បីថែរក្សាសុខភាពសក់  ឬ  ស្បែកក្បាលឱ្យមានសុខភាពល្អ  យើងសូមណែនាំ
ឱ្យសាកល្បងនូវវិធីធម្មជាតិងាយៗ ដូចខាងក្រោមនេះ ដែលអាចជួយការពារ និងថែរក្សា
សក់របស់អ្នក ឱ្យដុះលូតលាស់បានល្អ និង ការពារសក់ជ្រុះ។

ម៉ាស្សាស្បែកក្បាល និង ព្យាបាលដោយប្រេងក្តៅ៖
ការម៉ាស្សាស្បែកក្បាលរបស់អ្នក អាចជួយជំរុញឱ្យចលនាឈាមរត់បានស្រួល និង ជួយ
ឱ្យសក់របស់អ្នកដុះលូតលាស់មកបានល្អ ដោយអ្នកត្រូវ   ម៉ាស្សាស្បែកក្បាលរយៈពេល
៥នាទី ជារៀងរាល់ថ្ងៃ អ្នកនឹងមើលនូវផលិតផលជាទីគាប់ចិត្ត។

វិធីម៉ាស្សា៖ សូមប្រើម្រាមដៃរបស់អ្នក ម៉ាស្សាថ្នមៗ  នៅលើស្បែកក្បាលរបស់អ្នក តិច
ដើម្បីសម្រួលចលនាសរសៃឈាមនៅលើស្បែកក្បាលរបស់អ្នក   ឱ្យរត់បានស្រួល នៅ
ពេលវានឹងជួយឱ្យសក់ដុះលូតលាស់មកមានសុខភាពល្អ និង មានអារម្មណ៍ធូរស្បើយ។

មួយវិញទៀត៖ ការម៉ាស្សា អាចប្រើលាយជាមួយនឹងប្រេងដូងក្តៅ ដើម្បីព្យាបាល ម្តង
ឬ ២ដង ក្នុងសប្តាហ៍ក៏បានដែរ។​ ដោយប្រើប្រេងដូង ឬ ប្រេងអូលីវ ដើម្បីព្យាបាល  វិធី
អាចជួយកាត់បន្ថយសក់ជ្រុះ និង  កំចាត់អង្គែនៅលើស្បែកក្បាលបានយ៉ាងមានប្រសិទ្ធិ
ភាព។

ស៊ុត៖
គឺជាប្រភពដ៏ល្អបំផុត  នៃសារធាតុប្រូតេអ៊ីន ដែលមានអត្ថប្រយោជន៍យ៉ាងសំខាន់ អាច
ជួយឱ្យសក់របស់អ្នកដុះលូតលាស់បានយ៉ាងប្រសើរ។

វិធីព្យាបាល៖ សូមវាយបំបែកស៊ុត ២គ្រាប់ យកតែផ្នែកលឿងទេ  បន្ទាប់មក លាយជា
មួយនឹងប្រេងអូលីវ ២ស្លាបព្រាបាយ។ រួចកូរចូលគ្នាឱ្យសព្វ  លាបនៅលើស្បែកក្បាល
ទុករយៈពេល ១៥ ទៅ ២០នាទី   ហើយលាងសំអាតជាមួយនឹងទឹកត្រជាក់ធម្មតាចេញ
និង បន្ទាប់មក លាងសំអាតសក់ និង ស្បែកក្បាលរបស់អ្នក   ជាមួយនឹងសាប៊ូចេញម្តង
ទៀត ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Health Home Remedies for Hair Growth