CamNews

ព័ត៌មានអន្តរជាតិ 

ពលការិនី បម្រើការងារ ជានារីតាមផ្ទះ នៅបរទេស ជាប់ទោស ពីបទ សម្លាប់ លោកយាយម្នាក់ នៅក្នុង ខុនដូ

ព័ត៌មានអន្តរជាតិ ៖ ស្ត្រីជនជាតិ មីយ៉ាន់ម៉ា ម្នាក់ បម្រើការងារ នៅបរទេស ពោលគឺ​ នៅក្នុងប្រទេស សឹង្ហបុរី ជាពលការិនី បម្រើការងារ តាមផ្ទះម្នាក់ កាលពីថ្ងៃពុធ ម្សិលមិញនេះ ត្រូវបានអាជ្ញាធរ ធ្វើការ ចាប់ឃាត់ខ្លួន និងផ្តន្ទាទោស ពីបទ សម្លាប់លោកយាយ វ័យ ៨៥ ឆ្នាំម្នាក់ នៅក្នុងសំណង់អាគារខុនដូ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទស Channelnewsasia ។

របាយការណ៍ បានចេញផ្សាយអោយដឹងថា ស្រ្តីជាជនជាប់ចោទរូបនោះ មានឈ្មោះថា Than Than Win មានវ័យ ២៤ ឆ្នាំ ខណៈលោកយាយ ជាជនរងគ្រោះមានឈ្មោះថា Yong Wan Lan ករណីឃាត កម្មលើកនេះ បានកើតឡើង នៅក្នុងសំណង់អាគារ ខុនដូ មួយកន្លែងឈ្មោះ Springdale ប្រទេសសឹង្ហ បុរី ។​ នាងបានជាប់ទោស ពីបទករណីឃាតកម្ម កាលពី ៤ មេសា កន្លងទៅនេះ ចន្លោះពីម៉ោង ៤ និង ០៥ នាទី ល្ងាច ដល់ម៉ោង ៥ និង ២៣ នាទី ល្ងាច ។

រឿងក្តីរបស់នាង នឹងបើកសវនាការសាជាថ្មី នៅថ្ងៃទី ២៦ មីនា ​ខាងមុខនេះ​ ហើយប្រសិនណា ភស្តុ តាងពិតជារក ឃើញថា នាងប្រព្រឹត្តិខុសមែននោះ នាងនឹងប្រឈមនឹងការផ្តន្ទាទោស ស្លាប់។ ដោយ ឡែក បើយោងតាមសម្តីមន្រ្តីប៉ូលីស ប្រចាំ តំបន់ អោយដឹងថា  ខណៈពេលដែលក្រុមការងារ បានចុះ ទៅដោយ   កន្លែងកើតហេតុ  គាត់បាន ស្លាប់បាត់ទៅហើយ ខណៈមានរបួស ស្រោចឈាមពេញខ្លួន ពោលបានចុះទៅដល់កន្លែងកើតហេតុ ក្រោយពីការទូរស័ព្ទប្តឹងប៉ូលីស ពីសំណាក់ ជំនួយការមើលថែ ទាំសំណង់អាគារខុនដូ មួយនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia


Tags: Int news Unt news Viral video Breaking news Singapore