CamNews

គ្រោះថ្នាក់ 

៣ នាក់ត្រូវជាប់គុក ដោយសារអំពើឃោរឃៅលើសត្វ

អ្នកមើលថែកូនឆ្កែ ៣ នាក់ត្រូវបានជាប់គុកក្រោយពេលដែលគេរកឃើញថាបានលួចកប់កូនឆ្កែ
២ ក្បាលទាំងរស់នៅក្នុងដីសួនច្បារ។

ប្ដីប្រពន្ធ James និង Lorraine Perks ជាមួយនឹងម្ចាស់ផ្ទះ Stephen Jenkins ត្រូវបានគេឃុំខ្លួន
២៥ សប្ដាហ៍និងមិនអនុញ្ញាតអោយចិញ្ចឹមសត្វមួយជីវិតដោយសារតែអំពើឃោរឃៅរបស់ពួកគេ
អ្នកទាំង ៣ នេះគឺជាអ្នកស្រុក Tamworth, Staffordshire ដែលធ្លាប់ត្រូវបានគេដាក់ទោស ១០ ដង
មកហើយដោយសារអំពើឃោរឃៅលើសត្វ កាលពីមុនៗមក។

ក្រុមប៉ូលីសបានរកឃើញមានកូនឆ្កែ ១៥ ក្បាលនិងឆ្កែធំៗ ៩ ក្បាលផ្សេងទៀតនៅក្នុងផ្ទះដែលគេ
ស្នាក់នៅហើយក៏ជាកន្លែងដែលពួកនេះសម្លាប់និងធ្វើបាបសត្វយ៉ាងឃោរឃៅផងដែរ។ ប៉ូលីស
ស៊ើបអង្កេតក្នុងរឿងនេះបានអោយដឹងថាក្នុងផ្ទះនោះពិតជាស្មោគរោគមែនទែន៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Telegraph 


Tags: UK puppy jailed