CamNews

ទូរស័ព្ទ 

រូបភាពថ្មីបំផុត ស្ដីពី កំពូលស្មាតហ្វូន G3 របស់ LG ៖ មិនមានសម្បកលោហធាតុ

ជាមួយនឹងរូបភាពទាំងនេះ គេសន្និដ្ឋានថា ព័ត៌មានមុននេះ ដែលនិយាយថា LG G3 នឹងជា ស្មាតហ្វូនដែលប្រើប្រាស់សម្បកធ្វើអំពីលោហធាតុ គឺលែងត្រឹមត្រូវទៀតហើយ។

នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃដែលត្រូវបង្ហាញវត្តមានកំពូលស្មាតហ្វូន G3 របស់
ក្រុមហ៊ុន LG ។ កាន់តែជិតដល់ថ្ងៃកំណត់ យើងទាំងអស់គ្នា បានឃើញបណ្ដារូបភាពស្ដីអំពី
ស្មាតហ្វូនរបស់ LG កាន់តែច្បាស់ជាងមុន។ មុននេះ ព័ត៌មានជាច្រើន បាននាំឱ្យយើង មានការ
ជឿជាក់ថា G3 នឹងមានសម្បកធ្វើអំពីលោហធាតុ ប៉ុន្ដែ មកដល់ពេលនេះ ដំណឹងខាងលើ ហាក់
ដូចលែងមានភាពត្រឹមត្រូវទៀតហើយ។

យោងតាមបណ្ដារូបភាពថ្មីបំផុត ស្ដីអំពីទូរស័ព្ទឆ្លាតវៃ G3  គេដឹងថា ផលិតផលលំដាប់ខ្ពស់នេះ
នឹងត្រូវបានផលិតឡើង អំពីជ័រ។ ដូច្នេះ បណ្ដារូបភាពមុនៗ ដែលបង្ហាញថា សម្បករបស់ G3
ជាលោហធាតុ គឺវាគ្រាន់តែជាជ័រ និងត្រូវបានគេធ្វើឱ្យមានរូបរាងដូចលោហធាតុ។

អំពីគ្រឿងម៉ាស៊ីន ជាមួយនឹងអេក្រង់ទំហំ ៥,៥អ៊ិន្ឈ៍ G3  នឹងក្លាយជាស្មាតហ្វូនមួយ ក្នុងចំណោម
ស្មាតហ្វូនទាំងឡាយ ដែលប្រើប្រាស់អេក្រង់មានកម្រិតរីសូលូសឹន 2K ដំបូងគេបង្អស់ ក្នុងពិភព
លោក។ ក្រៅពីព័ត៌មាន ស្ដីអំពីថាមពលថ្ម ឡើងដល់ 3.000 mAh របស់ G3 បណ្ដាព័ត៌មានដទៃ
ស្ដីអំពីគ្រឿងម៉ាស៊ីនរបស់ស្មាតហ្វូននេះ មិនទាន់ត្រូវបានភាគីក្រុមហ៊ុន បញ្ជាក់ឱ្យដឹង នៅឡើយ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ tech


Tags: aluminium G3 KG