យើងបានដឹងហើយថា នាសតវត្សចុងក្រោយនេះ ពិភពលោកបានរកឃើញការបំ
លែងពន្លឺព្រះអាទិត្យមកធ្វើជាថាមពលអគ្គិសនី ដើម្បីយកមកប្រើប្រាស់រាល់តំរូវការ
ដែលគ្មានដែនកំណត់។ ដោយឡែក ថ្មីៗនេះ Singapore ក៏បានអភិវឌ្ឍបច្ចេកវិទ្យា
ចុងក្រោយរបស់ខ្លួនក្នុងការធ្វើឡើងនូវដើមឈើសិប្បនិម្មិតដោយវាមានកំពស់យ៉ាងខ្ពស់
ត្រដែតទៅក្នុងផ្ទៃអកាសដល់ទៅ៥០ម៉ែត្រ ដែលគ្រប់ដណ្តប់នៅលើទីក្រុងនេះ។
ដើមឈើដ៏ធំនេះ អាចហៅបានថា ដើមឈើបំលែងពន្លឺព្រះអាទិត្យ ដែលពួកវាទាំងអស់មាននៅ
ក្នុងសួនច្បារឈូងសមុទ្រភាគខាងត្បូង និងបើសម្ភោធជាផ្លូវការនៅថ្ងៃ ២៩ ខែមិថុនាខាងមុខនេះ
វាគឺជាផ្នែកមួយស្ថិតនៅក្នុងគំរោងជាង ១០០ ហិចតា ដែលកើតចេញពីគោលគំនិតក្នុងការបង្កើត
ឧទ្យានជាតិសិង្ហបុរី។
ការច្នៃប្រឌិតអោយមានដើមឈើសិប្បនិម្មិតនេះឡើង ទាំងអស់វាមានចំនួន ១៨ដើម ដែលបាន
ក្លាយជាសួនច្បារដ៏ស្រស់ស្អាតមួយ អាចបំលែងថាមពលពន្លឺព្រះអាទិត្យ និងជាអ្នកទាក់ទាញ
ទឹកភ្លៀងផងដែរ។ នៅក្នុងនោះ ដើមឈើដ៏ធំចំនួន ១១ មានតួនាទីក្នុងការបំលែងពន្លឺព្រះអាទិត្យ
មកជាថាមពលអគ្គិសនី។
ដើមឈើសិប្បនិម្មិតទាំងអស់ មានកំពស់រវាងពី ២៥ ទៅ ៥០ ម៉ែត្រដែលនៅក្នុងដើមឈើនីមួយៗ ត្រូវបានបំពាក់ផ្កានៃតំបន់ត្រូពិច និងវាបានក្លាយជាគម្រោងមួយដែលទទួលបានការគាំទ្រ។ ពួកវាទាំងអស់ក៏មានតួនាទីក្នុងការបំលែងអកាសធាតុផងដែរ ដោយបានបំលែងពីសីតុណ្ហភាព
ក្តៅមកនៅត្រជាក់ល្មមសំរាប់ប្រជាជនសិង្ហបុរី។
នេះគឺជាគំរោងមួយ ដែលមានគោលបំណងក្នុងការបង្កើតតំបន់ថ្មីមួយនៅក្នុង Mairna Bay
ភាគខាងកើតប្រទេសសិង្ហបុរី និងធ្វើអោយវាក្លាយទៅជាតំបន់អេកូទេសចរណ៍មួយដែលនឹង
ទាក់ទាញភ្ញៀវទេសចរណ៍ជុំវិញពិភពលោក។ ទន្ទឹមនិងនេះដែរ គំរោងនេះក៏បានឈ្នះពានរង្វាន់
នៃការរចនាម៉ូដអន្តរជាតិ ដែលទទួលស្គាល់ដោយអង្គការ UK Landscape architects Grant
Associates ។ តំបន់នេះត្រូវបានហ៊ុមព័ន្ធដោយឧទ្យាននៃឈូងសមុទ្រភាគខាងត្យូង ដែលនៅ
ក្នុងនោះ រួមមានបឹង ក៏ដូចជាស្ពានផងដែរ។
ជារួម គំរោងនេះគឺជាយុទ្ធវិធីក៏ដូចជាគោលបំណង ដើម្បីធានាអោយបាននូវ ប្រសិទ្ធភាពក្នុងការ
ទាក់ទាញភ្ញៀវទេសចរណ៍ក៏ដូចជា គោលបំណងធំនៃផែនការមេគឺ ធ្វើអោយសិង្ហបុរីក្លាយជាទី
ក្រុងសួនច្បារ៕
ដោយ ៖ រិទ្វី
ប្រភព ៖ cnn