ផ្លែចេក ជាផ្លែឈើមួយប្រភេទដែលអ្នកអាចរកវាបាននៅទីណាក៏បាន ហើយថែមទាំងមានតម្លៃសមរម្យទៀតផង។ អ្នកក៏អាចដាំដុះវានៅផ្ទះរបស់អ្នកបានដូចគ្នា។ ថ្វីត្បិតតែវាមានតម្លៃមិនសូវជាថ្លៃ ហើយងាយស្រួលដាំដុះក៏ពិតមែន ក៏ប៉ុន្តែវាមានអត្ថប្រយោជន៍ជាច្រើនដែលអ្នកមិនធ្លាប់ដឹងពីមុនមក។
ទាំងនេះជាអត្ថប្រយោជន៍ មួយចំនួនរបស់វា៖
- ជាជំនួយដល់អ្នកដែលចង់ឈប់ជក់បារី
- អាចជួយបង្កើនថាមពលខួរក្បាល
- បន្ថយអាការៈការឈឺចាប់ពេលមករដូវ
- បងា្ករភាពស្លកសាំង (ការខ្វះគ្រាប់ឈាមក្រហម)
- ធ្វើឱ្យឆ្អឹងរឹងមាំមានសុខភាពល្អ
- កាត់បន្ថយការរមាស់ពីមូសខាំ
- ធ្វើឱ្យមានការថយចុះហានិភ័យនៃជំងឺបេះដូងនិងជំងឺលើសសម្ពាធឈាម
- ជួយដល់ចលនារបស់ពោះវៀន
- ជួយដល់ការជាសះនៃដំបៅ
សុខភាពជារបស់អ្នក ដូច្នេះសូមថែមរក្សាវាឲ្យបានល្អ…៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង