បង់ក្លាដេស្ស ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលទើបតែបានចេញផ្សាយ
ដោយគេហទំព័រសារព័ត៌មានបរទេស CNN កាលពីវេលាប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់
អោយដឹងថា មកទល់នឹងពេល ចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ដោយសារ
ការបាក់រលំអាគាររោងចក្រកំពស់ ៨ ជាន់ បានកើនឡើងដល់ ៦២០ នាក់ហើយ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមអោយដឹងថា ករណីបាក់រលំអា
គារកំពស់ ៨ ជាន់មួយនេះ ត្រូវបានសន្មត់ថា ជាឧបទ្ទេវហេតុ ក៏ដូចជា សោកនាដកម្មដ៏
អាក្រក់បំផុត ក្នុងទំព័រប្រវត្តិសាស្រ្ត ប្រទេសបង់ក្លាដេស្ស ស្របពេលដែលមនុស្សជាង
៦២០ នាក់ ត្រូវបានសម្លាប់ ខណៈរាប់ពាន់នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និង
ស្រាល។
គួរបញ្ជាក់ផងដែរថា កាលពីរាត្រីថ្ងៃអាទិត្យ បើយោងតាមសម្តីមន្រ្តីប៉ូលីសផ្លូវការ បាន
អោយដឹងថា ចំនួនជនរងគ្រោះអាចកើតឡើងលើសពីនេះទៅទៀតក៏ថាបាន ក៏ព្រោះយុទ្ធ
នាការតាមរុករកអ្នកបន្តរស់រានមានជីវិត ក៏ដូចជាសាកសព នៅតែបន្តមាននៅឡើយ ។
ដោយឡែក មានមនុស្សរាប់រយនាក់ បានបន្តការប្រមូលផ្តុំនៅជិតកន្លែងកើតហេតុ ដើម្បី
រង់ចាំដំណឹងស្តីពីការបាត់ខ្លួនមនុស្សជាទីស្រឡាញ់របស់ពួកគេ។
គួររំឭកផងដែរ កាលពីថ្ងៃពុធ ទី២៤ ខែមេសាកន្លងទៅ មានសោកនាដកម្មបាក់រលំអាគារ
រោងចក្រកំពស់ដល់ទៅ ៨ ជាន់ ក្នុងក្រុង ដាកា ប្រទេសបង់ក្លាដេស្ស ដែលបានសម្លាប់
មនុស្សរាប់រយនាក់ ខណៈរាប់ពាន់នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និង ស្រាល ហើយ
ករណីគ្រោះថ្នាក់លើកនេះ ត្រូវបានសន្មត់ថា ជាគ្រោះសោកនាដកម្មដ៏អាក្រក់បំផុតដែល
មិនធ្លាប់មានក្នុងទំព័រប្រវត្តិសាស្រ្តរបស់ប្រទេសនេះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ cnn