អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗ
នេះថា រថយន្ដ Toyota SUV របស់ប្រទេសជប៉ុន ប្រចំាក្នុងសហរដ្ឋអាមេរិក ពេលនេះ
ស្ទើរតែត្រូវបានគេចាត់ទុកថា ជារថយន្ដទីមួយ ដែលមានលក្ខណៈល្អ លំដាប់អន្ដរជាតិ
ក្នុងពិភពលោកទៅហើយ។
លោក Kim Pemberton នាយកនាំចេញ ចូល ក្រុមហ៊ុនរថយន្ដ Lexani Motor Cars បាន
អោយដឹងថា កាលដែលរថយន្ដត្រូវបាន អតិថិជនចាត់ទុកថា មានលក្ខណៈល្អ គ្នានពីរពី
ព្រោះរថយន្ដនេះ ត្រូវបានរចនាឡើងដោយមានលក្ខណៈស្ដង់ដា។ ចំពោះក្នុងរថយន្ដ ត្រូវ
បានបំពាក់ទៅដោយគ្រឿងអេឡិចត្រូនិចទំនើប ដូចជាទូរទស្សន៍ ដែលមានកញ្ចក់ធំ, Ipads
និងកៅអីអង្គុយធំទូលាយ ដែលមានផាសុខភាព ហើយក្រៅពីនោះ ក៏នូវមានគ្រឿងបរិក្ខាទំ
នើបផ្សេងៗទៀតផងដែរ។
គួរបញ្ចាក់ផងដែរថា រថយន្ដនេះ គឺមានប្រវែងខ្លួនដល់ទៅ ៥ម៉េត្រឯណ្ណោះ។ តម្លៃធម្មតគឺ
៣០,០០០ ផោន តែបំពាក់គ្រឿទំនើបដូចរៀបរ៉ាបខាងលើ គឺ ១០០,០០០ ផោនឯណ្ណោះ៕
ដោយ៖ នារី
ប្រភព៖ dailyamil