CamNews

រថយន្ត 

ក្រុមហ៊ុន Land Rover ប្រកាសដំណឹងដល់អតិថិជនរបស់ខ្លួន ពីបញ្ហាដែលទើបរកឃើញ

យានយន្ដ៖ ក្រុមហ៊ុន​ផលិតរថយន្ដ Land Rover បានប្រកាសដំណឹងប្រាប់ដល់អតិថិជន របស់ខ្លួន ដែលបានជៀវរថយន្ដ ម៉ូដែល Jaguar Land Rover និង Reang Rover Sport ទាំងអស់ ពីបញ្ហាដែលទើបតែរកឃើញ កាលពីប៉ុន្មាន​ថ្ងៃមុន​នេះ ទាក់ទងនឹង បញ្ហាប្រព័ន្ធហ្រ្វាំង ។ 

បវិមាណរថយន្ដដែលបានចរាចរលើទីផ្សារ ត្រូវក្រុមហ៊ុន​ធ្វើការ បូកសរុបទាំងអស់មានដល់ទៅ ១០ ម៉ឺនគ្រឿង ដោយចាប់ពីស៊េរី​ផលិតក្នុងឆ្នាំ ២០០៥ ដល់ ២០១២។ ប៉ុន្ដែក្នុងចំនោម ឆ្នាំនៃការផលិតទាំងអស់​នោះ មានតែរថយន្ដដែលផលិត ក្នុងឆ្នាំ​ ២០០៥ និង ២០១២ ទេដែលមានបញ្ហា ច្រើនជាងគេ ។ ដូច្នេះ សម្រាប់ ភាពងាយស្រួល​ដល់ អតិថិជន ក្រុមហ៊ុន​សូមធ្វើការកោះហៅប្រមូលមកវិញ ដើម្បីធ្វើការរៀបចំ ជាថ្មី ប្រសិន​បើ​បញ្ហាត្រូវបានពិនិត្យឃើញ។ 

បន្ថែមពីលើនេះទៀតដែរ សេចក្ដីប្រកាសក៏បានលើកឡើងជាបន្ទាប់ទៀតថា ក្រុមហ៊ុនរីករាយជាមួយ និង ការ​ជួសជុលជូន​អតិថិជនទាំងអស់ ដោយមិនគិតជីកំរៃ លើសេរវាកម្ម​​។ ហើយនេះ គឺជាដំណឹងល្អបំផុត​សម្រាប់ ម្ចាស់រថយន្ដទាំងអស់ដែលជួបប្រទះនឹងបញ្ហានេះ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed


Tags: Vehicle Jaguar Land Rover Reang Rover Sport